រដ្ឋមន្ត្រីការបរទេសវៀតណាមវាយតំលៃអំពីលត្ធផលនៃសន្និសីទ។

រដ្ឋមន្ត្រីការបរទេសវៀតណាមវាយតំលៃអំពីលត្ធផលនៃសន្និសីទ។ - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាមPham Binh Minh បានឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានអំពីលទ្ធផលសន្និសីទ។

        VOV-ក្នុងឱកាសបញ្ចប់សន្និសីទជាន់ខ្ពស់ APEC លើកទី២០នៅទីក្រុង
Vladivostok សហព័ន្ធរុស្ស៊ី នាថ្ងៃទី៩កញ្ញា រដ្ឋមន្ត្រីការបរទេសវៀតណាម​Pham
Binh Minh បានឆ្លើយសម្ភាសមជ្ឈដ្ឋានសារព័ត៌មានអំពីលទ្ធផលសន្និសីទ។
រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា សន្និសីទទទួលបានលទ្ធផល​និងកិច្ច​ព្រមព្រៀងខំខាន់ជាច្រើនបង្កកំលាំងថ្មីចំពោះកិច្ចសហប្រតិបត្តិការចងសម្ព័ន្ធ
ដំបន់។​បណ្ដាថ្នាក់ដឹកនាំ APEC បានអះអាងការប្តេជ្ញាចិត្តរួមគ្នាស្ដារសេដ្ឋកិច្ច
ផ្លាស់ប្តូរថ្មី​យ៉ាង​ខ្លាំងក្លា​ទៅរូបសណ្ឋានកំណើនបៃតងនិងចីរភាព គាំទ្រថែមទៀត
ប្រព័ន្ធ​ពាណិជ្ជកម្មពហុភាគី បញ្ចប់ដោយជោគជ័យវង់ចរចារ Doha។ តាមរដ្ឋមន្ត្រី
Pham Binh Minh ថា គណៈប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយប្រធានរដ្ឋ
Truong Tan Sang បានចូលរួមសកម្មទៅក្នុងបណ្ដាសកម្មភាំព សហការជិតស្និទ្ធ
ជាមួយ​ប្រទេសម្ចាស់ផ្ទះសហព័ន្ធរុស្ស៊ីនិងខឿនសេដ្ឋកិច្ចសមាជិកនានា រួម
ចំណែកក្នុង​ជោគជ័យរបស់សន្និសីទ។ នៅសន្និសីទលើកនេះប្រធានរដ្ឋ Truong
Tan Sang និងបណ្ដាសមាជិករបស់គណៈប្រតិភូវៀតណាមបានជួបសន្ទនាទ្វេភាគី
ជាមួយអ្នកប្រមុខរដ្ឋ ថ្នាក់ដឹកនាំ APEC ជាច្រើន ក្នុងនោះមានប្រធានាធិបតី​
ប្រទេស​ម្ចាស់ផ្ទះ​សហព័ន្ធរុស្ស៊ី ប្រធានរដ្ឋចិន ប្រធានគណៈប្រតិភូអាមេរិកជា
ដើម។ តាមរដ្ឋមន្ត្រី Pham Binh Minh ថា រាល់ការរួមចំណែកជាក់ស្ដែងរបស់គណៈ
ប្រតិភូវៀតណាម​នៅសន្នសីទរួមជាមួយសកម្មភាពទ្វេភាគីបានធ្វើឲ្យជ្រាលជ្រៅ
ថែមទៀតទំនាក់​ទំនងជាមួយដៃគូរសំខាន់ រួមចំណែកពង្រឹងបរិយាកាសសន្តិសុខ
និងអភិវឌ្ឍន៍​របស់ប្រទេសជាតិក៏ដូចជាលើកកំពស់តួនាទីរូបភាពរបស់វៀតណាម៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ