|
រដ្ឋមន្រ្តីសំណង់Trinh Dinh Dung ( រូបថត៖Internet) |
នាថ្ងៃទី 5 មិថុនា រដ្ឋមន្ត្រី ក្រសួងសំណង់ វៀតណាម លោក Trinh Dinh Dung បាន
មានជំនួបសន្ទនា Online ជាមួយប្រជាជន នៅគេហទំព័រ អេលិចត្រូនិក រដ្ឋាភិបាល
វៀតណាម។ នៅទីនេះ រដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung បានឆ្លើយរាល់សំណួរ
ដែលទាក់ទិនដល់ការទទួលខុសត្រូវ របស់ក្រសួង អំពីសភាពការណ៍ អភិវឌ្ឍន៍
បណ្តាទីប្រជុំជនដោយការខ្វះការរៀបចំ មិនព្រមៗគ្នា ខ្ចះខ្ចាយច្រើនក្នុងការ
វិនិយោគកសាង។
ទាក់ទិនដល់សភាពការណ៍ បាត់បង់ ខ្ចះខ្ចាយ ក្នុងការវិនិយោគកសាង តាម
សាធារណះមតិគឺ ក្នុងរយះពេលជាច្រើនឆ្នាំ ឡើង ទៅដល់ពី10% ដល់ 20 % ពុំនោះ
សោតខ្ពស់ជាង រដ្ឋមន្ត្រី Trinh Dinh Dung ក៏បានអោយដឹងថា៖ នាបច្ចុប្បន្ន ក្នុងទូទាំង
ប្រទេស មានសំណង់ចំនួន 50 000 សំណង់។ និងនាបច្ចុប្បន្ន មិនទាន់មានការវាយ
តំលៃសរុបទេ។ រដ្ឋមន្ត្រី Trinh Dinh Dung បានថ្លែងថា៖ “បញ្ហាបាត់បង់ ក្នុងការ
វិនិយោគសំណង់ នាបច្ចុប្បន្ន គឺជាបញ្ហាក្តៅ១ ។យើងត្រូវមានដំណោះស្រាយជំនះ
ពុះពារ។ ក្រសួងសំណង់ កំពុងចងក្រង់អនុក្រិត្យ អនុញ្ញត្តិ និង អនុក្រិត្យគ្រប់គ្រង
គុណភាពសំណង់។ ក្នុងនោះ ស្នើ បណ្ដាស្ថាប័នគ្រប់គ្រងរដ្ឋជំនាញ ត្រូវការចូលរួម
ការងារត្រួតពិនិត្យ អំពីការគូប្លង់ ផង និងចំណាយផង ៕”