រួមកម្លាំងរួមទឹកចិត្តដើម្បីកសាងប្រទេសជាតិ
(VOVworld)-ក្នុងក្របខ័ណ្ឌមហាសន្និបាតសម្ព័ន្ធយុវជនទូទាំងប្រទេសលើកទី១០
នាព្រឹកថ្ងៃទី១៤ធ្នូនាយករដ្ឋមន្រ្តីវៀតណាម លោក NguyenTan Dung បានមានការ
ជួបសន្ទនាជាមួយបណ្តាដំណាងចូលរួមមហាសន្និបាតនេះ។ នេះជាលើកដំបូង បណ្តាដំណាងបានមានកិត្តិយសជួបសន្ទនាផ្ទាល់ជាមួយអ្នកប្រមុខរដ្ឋាភិបាល។
|
នាយករដ្ឋមន្រ្តី Nguyen Tan Dung ជួប សន្ទនាជាមួយ
បណ្តាដំណាងចូលរួមមហាសន្និបាត(របថតៈ chinhphu.vn) |
ក្នុងជំនួបសន្ទនា សំនួរាប់រយដែលផ្ញើដល់នាយករដ្ឋមន្រ្តីNguyen Tan Dung បានផ្តោតទៅលើការងារធ្វើសម្រាប់យុវជន បញ្ហាយុវជនកសាងជនបទថ្មី និងការ
បណ្តុះបណ្តាលលើកកំពស់គុណភាពជួរកម្មាភិបាលធ្វើការងាសម្ព័ន្ធយុវជនគ្រប់
ជាន់ថ្នាក់ជាដើម។ ឆ្លើយសំនួរទាក់ទិនដល់រចនាសម្ព័ន្ធប្រភពកម្លាំងយុវជនវៀត
ណាម និងរចនាសម្ព័ន្ធជ្រើសរើសនិងបណ្តុះបណ្តាល ប្រភពនេះ នាយករដ្ឋមន្រ្តី
Nguyen Tan Dung អះអាងថា៖
"បក្សនិងរដ្ឋជានិច្ចកាលវាយតម្លៃខ្ពស់តួនាទីរបស់យុវជននិងកំណត់ថា
កម្លាំងយុវជនជាកម្លាំងឈានទៅមុខរបស់បដិវត្តន៌។ ការងារយុវជនជាការងា
ស្លាប់រស់របស់ប្រទេសជាតិ។ បក្សនិងរដ្ឋាភិបាលបាននាំចេញការផ្តួចផ្តើមគំ
និត គោលនយោបាយ បណ្តុះបណ្តាល ជាច្រើនដើម្បីបំប៉នជំនាន់វ័យក្មេង។ រដ្ឋាភិបាលនិងបន្តមានគោលនយោបាយដើម្បីបង្កលក្ខណៈសម្រាប់សម្ព័ន្ធ
យុវជនធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពជាង"។
|
នាយករដ្ឋមន្រ្តី Nguyen Tan Dung ថតរូបជាមួយសមាជិក
សម្ព័ន្ធយុវជន (រូបថតៈ chinhphu.vn) |
បញ្ហា១ក្នុងចំណោមបញ្ហាត្រូវបានដំណាងយុវជនជាច្រើនដែលកំពុងសិក្សា
ធ្វើការនៅបរទេសយកចិត្តទុកដាក់គឺគោលនយោបាយទាក់ទាញបញ្ញាវ័នវ័យក្មេង
។ ស្តីពីបញ្ហានេះ នាយករដ្ឋមន្រ្តី Nguyen Tan Dung ចែករំលែកថា៖
"វៀតណាមកំពុងត្រូវការជួរប្រភពកម្លាំងវ័យក្មេងមានគុណភាពខ្ពស់។ ម្យ៉ាងបក្សនិងរដ្ឋវៀតណាមកំពុងប្រមូលផ្តុំកម្លាំងឲ្យការងារអប់រំបណ្តុះបណ្តា
លក្នុងប្រទេសផង និងបង្កើនគុណភាពផង។ម្យ៉ាងទៀតអំពាវនាវការចូលរួម
ចំណែក របស់មិត្តវ័យក្មេងវៀតណាមដែលកំពុងសិក្សានៅបរទេស។បក្ស និងរដ្ឋនឹងមានគោលនយោបាយ បំពេញបន្ថែមរាល់យន្តការគោលនយោ
បាយសមស្រប និងសង្ឃឹមថាពលរដ្ឋវៀតណាមនិងយុវជនដែលកំពុងសិក្សា
នៅបរទេសគួរតែចែករំលែក ជាមួយប្រទេសជាតិ"។
បន្ទាប់ពីជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រី Nguyen Tan Dung ជាមួយដំណាង
យុវជន មហាសន្និបាតសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញនីតិកាលទី១០ត្រូវបាន
បិទ។ មហាសន្និបាតបានអនុម័ត្តលើឯកសារសំខាន់ជាច្រើន។បង Nguyen DacVinh ត្រូវបានជ្រើសតាំងធ្វើជាលេខាទី១មជ្ឈឹមសម្ព័ន្ធយុវជន នីតិកាលទី១០ អាណាត្តិ ២០១២-២០១៧ជាថ្មីម្តងទៀត៕