រំលឹកខួបលើកទី១១០ឆ្នាំទេសចរណ៍ Sapa នៅខេត្ត Lao Cai

រំលឹកខួបលើកទី១១០ឆ្នាំទេសចរណ៍ Sapa នៅខេត្ត Lao Cai - ảnh 1
ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានប្រគល់ប័ណ្ណទទួលស្គាល់កេរ៌្តដំណែលថ្នាក់ជាតិ
សំរាប់ស្រែកាំជណ្ដើរ Sapa (VOV)

        Vovworld-ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១១០ឆ្នាំទេសចរណ៍
Sapa នាយប់ថ្ងៃទី២វិច្ឆិកា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai
បាន​វាយ​តំលៃ​ខ្ពស់រាល់សមិទ្ធិផលដែលទទួលបាន ពិសេសគឺក្នុងវិស័យ​ទេសចរ​
ណ៍​របស់ Sapa។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បាន​សង្កត់
ធ្ងន់ថា៖

        “Lao Cai បន្តបង្កើនការងារគ្រប់គ្រងរដ្ឋអំពីទេសចរណ៍ ជំរុញការងារផ្សព្វ​ផ្សាយ​ពន្លឿនទេសចរណ៍។ យកចិត្តទុកដាក់បណ្ដុះបណ្ដាលលើកកំពស់គុណភាព​ប្រភព​ធនធានមនុស្សបំរើឲ្យទេសចរណ៍។​ អភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់នឹងការ​ការពារ​
ស្ដា​កេរ៌្ត​ដំណែលប្រវត្តិសាស្ត្រវប្បធម៍ទេសភាពនិងបរិស្ថានធម្មជាតិ។​ចលនា​គ្រប់
ប្រភព​កំលាំង​វិនិយោគសំរាប់ទេសចរណ៍តាមទិសស្លោក រដ្ឋ-អង្គភាព​អាជីវកម្ម-
ប្រជាជនរួមធ្វើ​ទេសចរណ៍។”

        ក៏ក្នុងពិធីនេះដែរ ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាម​បាន​ប្រគល់​
ប័ណ្ណ​ទទួលស្គាល់កេរ៌្តដំណែលថ្នាក់ជាតិសមរាប់ស្រែកាំជណ្ដើរ Sapa និងប័ណ្ណ​
ទទួលស្គាល់​បេតិកភ័ណ្ឌអរូបីយ៍សំរាប់ពិធីការ Put Tong របស់ជនជាតិ Dao Do និង
ពិធីចុះ​ស្រែ​របស់​ជនជាតិ Giay៕

ប្រតិកម្មទៅវិញ

ផ្សេងៗ