រំលឹកខួបអនុស្សាវរីយ៌ទីវាគ្រួសារវៀតណាម
|
រូបថតៈ Internet |
(VOVworld)-នាព្រឹកថ្ងៃទី ២៨មិថុនានៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៌វៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៌ទិវាគ្រួសារវៀត
ណាម(ថ្ងៃទី២៨មិថុនា)។ ទិវាគ្រួសារឆ្នាំនេះ មានប្រធានបទ “កសាងគ្រួសារជាបញ្ហាធំដ៏សំខាន់របស់ប្រជាជាតិនិងសម័យទាំងមូល”។ ថ្លែងមតិក្នុងពីធីនេះ អនុ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៌វៀតណាម Ho Anh Tuan បាន
សង្កត់ធ្ងន់ថា ៖ទិវាគ្រួសារវតណាមឆ្នាំនេះ ឆ្ពោះទៅការកសាងគ្រួសារសម្បូធូធា ពង្រីកប្រពៃណីដ៏ល្អប្រសើរបស់គ្រួសារជាដើម។ លោកស្រី Le Thi Tan Trang នាយករងនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៌ហាណូយឲ្យដឹង ថា៖
"ក្នុងការងារបញ្ជាណែនំាតាំងពីដើមឆ្នាំ មន្ទីរវប្បធម៌កីឡា និងទេសចរណ៌
ហាណូយ បានធ្វើសេនាធិការ និងមានលិខិតណែនំាបណ្តាខ័ណ្ឌ ស្រុករបស់
ទីក្រុង រៀបចំរាល់សកម្មភាពផ្តោតលើការកសាងគ្រួសារ និងជំនាញក្នុងការរស់ នៅសម្រាប់កូនៗក្នុងគ្រួសារ។ក្នុងការលើកដំកើងបណ្តាគ្រួសារក្មេង ឪពុក ម្តាយ និងកូនៗត្រូវមានស្នាដៃក្នុងការសិក្សានិងច្នៃប្រឌិត"៕