រំលឹកខួបអនុស្សាវរីយ៌លើកទី២0ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េ ខាងត្បូង

(VOVworld)-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៌លើកទី២០ទិវាបង្កើតទំនាក់ទំនងការ
ទូតវៀតណាម-កូរ៉េខាងត្បូង (ថ្ងៃទី២២ធ្នូ១៩៩២-ថ្ងៃទី២២ធ្នូ២០១២) ប្រធានរដ្ឋវៀត
ណាមTruong Tan Sang បានផ្លាស់ប្តូរសារលិខិតជូនពរជូនចំពោះប្រធានាធិបតីកូរ៉េ
ខាងត្បូង Lee Myung-bak។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្រ្តីNguyen Tan Dung និងប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានផ្លាស់ប្តូរសាលិខិតជូនពរ ចំពោះនា
យករដ្ឋមន្រ្តី និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងផងដែរ។

រំលឹកខួបអនុស្សាវរីយ៌លើកទី២0ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េ ខាងត្បូង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចំានីកូរ៉េខាងត្បូងTran Trong Toan
 ថ្លែងមតិក្នុងពិធីជបលៀង (រូបថតៈ Internet)

        ក្នុងឱកាសរំលឹកអនុស្សាវរីយ៌លើកទី២០ ទិវាបង្កើតទំនាក់ទំនងការទូត វៀត
ណាម-កូរ៉េខាងត្បូង នាយប់ថ្ងៃទី២១ធ្នូនៅទីក្រុង Seoul (កូរ៉េខាងត្បូង) ស្ថានទូត
វៀតណាមប្រចំានៅកូរ៉េខាងត្បូង​បានរួមផ្សំជាមួយ សមាគមមិត្តភាពកូរ៉េខាងត្បូង
វៀតណាមរៀបចំពិធីជប់លៀង។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋ​ទូតវៀតណាប្រចាំ
នៅកូរ៉េខាងត្បូង Tran Trong Toan បានសង្កត់ធ្ងន់ថា ក្នុង​រយៈពេល២០ឆ្នាំកន្លង
ទៅ ទំនាក់ទំនងនៃប្រទេសទាំងពីរបាននិងកំពុងអភិវឌ្ឍន៌លើគ្រប់វិស័យ។ រហូត
មកដល់សព្វថ្ងៃ​នេះទំនាក់ទំនងនៃប្រទេសទាំងពីរមានចរឹតលក្ខណៈ យុទ្ធសាស្រ្ត
ជាក់ស្តែង សម្តែងនូវការជឿជាក់គ្នាទៅវិញទៅមកផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ