វៀតណាមកសាងប្រព័ន្ធអេកូឌីជីថលដែលត្រូវបានបង្កើតឡើងនិងគ្រប់គ្រងដោយប្រជាជនវៀតណាម

(VOVWORLD) -អង្គប្រជុំបានចាត់ទុកថា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលវៀតណាមនោះ សហគ្រាសនៅក្នុងស្រុកគប្បីដើរតួនាទីសំខាន់ថែមទៀត។
វៀតណាមកសាងប្រព័ន្ធអេកូឌីជីថលដែលត្រូវបានបង្កើតឡើងនិងគ្រប់គ្រងដោយប្រជាជនវៀតណាម - ảnh 1 លោក Nguyen Thanh Hung អនុរដ្ឋមន្រ្តីក្រសួងពត៌មាន និងផ្សព្វផ្សាយវៀតណាម

វៀតណាមបានឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឌីជីថលជាមួយផលិតផលសេវាកម្មឌីជីថល ដែលបង្កើតឡើងនិងគ្រប់គ្រងដោយប្រជាជនវៀតណាម។ លោក Nguyen Thanh Hung អនុរដ្ឋមន្រ្តីក្រសួងពត៌មាននិងផ្សព្វផ្សាយវៀតណាមបានថ្លែងដូច្នេះនៅក្នុងសិក្ខាសាលា អ៊ីនធឺណែត Day ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយសម្ព័ន្ធសមាគម អ៊ីនធឺណែតវៀតណាម  (VIA) នាថ្ងៃទី ៥ ខែធ្នូនៅទីក្រុងហាណូយ។

ថ្លែងនៅទីនេះ លោក Nguyen Thanh Hung បានឲ្យដឹងថា ឈានចូលឆ្នាំទី ២១នោះ អ៊ីនធឺណែតរបស់វៀតណាមបន្តដាក់ចេញនូវការសាកល្បង និងគោលដៅថ្មី ពោលគឺ កសាងប្រព័ន្ធអេកូឌីជីថលជាមួយផលិតផល និងសេវាកម្មឌីជីថលដែលត្រូវបានបង្កើតឡើងនិងគ្រប់គ្រងដោយប្រជាជនវៀតណាម។ លោក Nguyen Thanh Hung បានអះអាងថា នាបច្ចុប្បន្ននេះ សហគ្រាសវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ ហើយមានមហិច្ឆតាគ្រប់គ្រងបច្ចេកវិទ្យាដើម្បីធ្វើជាម្ចាស់ទីផ្សារក្នុងស្រុកផង និងនាំចេញផលិតផលទៅកាន់តំបន់ផងដែរ។

 នៅទីនេះ អង្គប្រជុំបានចាត់ទុកថា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលវៀតណាមនោះ សហគ្រាសនៅក្នុងស្រុកគប្បីដើរតួនាទីសំខាន់។ ការអភិវឌ្ឍផលិតផលនិងសេវាកម្មរបស់សហគ្រាសក្នុងស្រុកគប្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់វៀតណាម ដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់សង្គមហើយទទួលបានការស្វាគមន៍ពីសំណាក់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ