វៀតណាមទទួលភាពយន្តឯកសារជាង ៣០ ដែលមានតម្លៃប្រវត្តិសាស្ត្រ
(VOVWORLD) -គណៈកម្មាធិការសុខាភិបាលហូឡង់ - វៀតណាមនិងវិទ្យាស្ថានបណ្ណសារ Joris Ivens បានប្រគល់ជូនវិទ្យាស្ថានភាពយន្តវៀតណាមនូវខ្សែភាពយន្តឯកសារជាង ៣៣ ដែលមានតម្លៃប្រវត្តិសាស្ត្រ នាព្រឹកថ្ងៃទី ១៩ តុលា។
វៀតណាមទទួលភាពយន្តឯកសារជាង ៣០ ដែលមានតម្លៃប្រវត្តិសាស្ត្រ |
គណៈកម្មាធិការសុខាភិបាលហូឡង់ - វៀតណាមនិងវិទ្យាស្ថានបណ្ណសារ Joris Ivens បានប្រគល់ជូនវិទ្យាស្ថានភាពយន្តវៀតណាមនូវខ្សែភាពយន្តឯកសារជាង ៣៣ ដែលមានតម្លៃប្រវត្តិសាស្ត្រ នាព្រឹកថ្ងៃទី ១៩ តុលា។ នេះគឺជាខ្សែភាពយន្តឯកសារដោយអ្នកផលិតភាពយន្តបរទេសថតនៅវៀតណាមក្នុងទសវត្សទី ៦០ និង ៧០ កាលពីសតវត្សមុន ដោយធ្លាប់ទទួលបានការយកចិត្តទុកដាក់ពីមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ ក៏ដូចជាដណ្ដើមបានពានរង្វាន់អន្តរជាតិជាច្រើន។ ក្នុងនោះមានខ្សែភាពយន្តឯកសារចំនួន ២៩ ដោយអ្នកផលិតភាពយន្តបរទេសថតនៅវៀតណាមកាលពីទសវត្សទី ៧០ និងខ្សែភាពយន្តចំនួន ៤ ដែលអ្នកផលិតភាពយន្តលោក Joris Ivens ថតនៅវៀតណាមចាប់ពីឆ្នាំ ១៩៦៥ - ១៩៦៨។ ជាពិសេស ក្នុងនោះមានខ្សែភាពយន្ត “ជំនួបជាមួយលោកប្រធានហូជីមិញ” គឺជាខ្សែភាពយន្តចុងក្រោយរបស់ភាពយន្តបរទេសដែលបានថតរូបភាព និងសម្លេងរបស់លោកប្រធានហូជីមិញ។ លោក Vu Nguyen Hung នាយកវិទ្យាស្ថានភាពយន្តវៀតណាមបានដឹងថា៖
“ក្នុងដំណាក់កាលដ៏សាហាវបំផុតនៃសង្រ្គាមប្រឆាំងអាមេរិកនោះ មិត្តភក្តិអន្តរជាតិបាន មកវៀតណាមផលិតខ្សែភាពយន្តអំពីសង្រ្គាមសុចរិតរបស់វៀតណាម នេះគឺជាប្រការគួរឲ្យគោរពណាស់។ គេបានបង្ហាញមនោសញ្ចេតនាស្មោះត្រង់។ ខ្សែភាពយន្តទាំង ៣៣ នេះ បានបង្ហាញឲ្យពិភពលោកឃើញថាសង្រ្គាមរបស់វៀតណាមគឺជាសង្គ្រាមសុចរិត ដែលប្រឆាំងខ្លាំងសត្រូវបរទេសឈ្លានពាន”៕