វៀតណាមធានាបណ្តាសិទ្ឋិសំរាប់ជនពិការជានិច្ច។
(VOV WORLD,) /  
នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung បានចួលរួមកម្មវិធីដើរដំណើរជាមួយបណ្តាជនពិការ(រូបថតVNA)
|
Vovworld-ក្នុងឱកាសរំលឹកទិវាជនពិការវៀតថណាម(ថ្ងៃទី១៨មេសា)នាយក
រដ្ឋមន្រ្តីវៀតណាមលោកNguyen Tan Dung បានចួលរួមកម្មវិធីរួមធ្វើដំណើរចែក
រំលែកសេចក្តីសស្រឡាញ់ផ្តល់មកទំនុកទុកចិត្ត “ដែលបានធ្វើឡើងនាថ្ងៃទី៦មេសា
នៅទីក្រុហហូជីមីញភាគខាងត្បូងវៀតណាម។ថ្លែងមតិនៅទីនេះ លោកNguyen
Tan Dungបានគូសបញ្ជាក់ថា៖បក្សនិងរដ្ឋវៀតណាមជានិច្ចកាលអនុវត្តការផ្តួចផ្តើម
គំនិតគោលនយោបាយឧបត្ថម្ភសង្គមនិងធានាសិទ្ខិរបស់ជនពិការទាំងឡាយ។
លោកមានប្រសាសន៍ថា៖“ ដើម្បីលើកទឹកចិត្តចែករំលែកនិងឧបត្ថម្ភជនពិការ
ប្រកបដោយជាក់ស្តែងខ្ញុំសំណូមពរគ្រប់ក្រសួងផ្នែកមានសមត្ថកិច្ចមានគោល
នយោបាយឯកភាពសំរាប់ជនពិការ។ទន្ទឹមនឹងនោះស្រាវជ្រាវបំពេញបន្ថែម
កែសម្រួលបណ្តាការកំណត់ដែលមិនទាន់សមស្របហើយមាមគោលនយោបាយ
សំដៅលើកទឹក ចិតជនពិការចូលរួមក្នុងទីផ្សារពលកម្មយ៉ាងច្រើនថែមទៀត។គណះ
កម្មាធិការបក្សគ្រប់ជាន់ថ្នាក់និងប្រព័ន្ឋនយោបាយទាំងមូលគប្បីចំរុញខ្លាំងសកម្មភាព
ឃោសនាលើកកំពស់ការយល់ដឹងអំពីជនពិការជាដើម។ “
នាបច្ចុប្បន្ននេះនៅប្រទេសវៀតណាមមានជនពិការចំនួន៦លាន៧សែននាក់។នៅ
ទីនេះបណ្តាអ្នកផ្តល់ជំនួយនិងសម្បុរសជននៅទូទាំងប្រទេសបានគាំទ្រជាប្រាក់ជាង
១០លានដុងវៀតណាមសំរាប់ជនពិការនិងកុមារកំព្រា៕
-VOV WORLD,