វៀតណាមបានខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សកម្មភាព IUU
(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកជំនាញ Christian Vidal-León មេធាវីដោះស្រាយជម្លោះផ្នែកបញ្ហាច្បាប់ និងលេខាធិការដ្ឋាននៃស្ថាប័នបណ្តឹងឧទ្ធរណ៍នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៧ មក វៀតណាមបានខិតខំប្រឹងប្រែងសមស្រប ដើម្បីទប់ស្កាត់សកម្មភាព IUU ។
សកម្មភាពយាមល្បាតនៅសមុទ្រ។ រូបថត៖ TTXVN |
ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) មានអត្ថន័យដ៏សំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពចំពោះផ្នែកជលផលរបស់ប្រទេសនានានៅលើពិភពលោក ក្នុងនោះមានវៀតណាម។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកជំនាញ Christian Vidal-León មេធាវីដោះស្រាយជម្លោះផ្នែកបញ្ហាច្បាប់ និងលេខាធិការដ្ឋាននៃស្ថាប័នបណ្តឹងឧទ្ធរណ៍នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៧ មក វៀតណាមបានខិតខំប្រឹងប្រែងសមស្រប ដើម្បីទប់ស្កាត់សកម្មភាព IUU ។ ទន្ទឹមនឹងនោះ ខិតខំប្រឹងប្រែងចរចា និងពិភាក្សាដើម្បីដកកាតព្រមាន "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC) ក្នុងពេលឆាប់ៗនេះ។ ក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមបានផ្សព្វផ្សាយឯកសារច្បាប់ពាក់ព័ន្ធនានាជាច្រើន ដោយដាក់បញ្ចូលអនុសាសន៍របស់ EU ទៅក្នុងច្បាប់ជលផល ក្នុងនោះមានសេចក្តីសម្រេចស្តីពីផែនការសកម្មភាពប្រយុទ្ធប្រឆាំងនឹងការនេសាទ ខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ ដែលត្រូវបានរដ្ឋាភិបាលវៀតណាមចេញផ្សាយនាឆ្នាំ ២០២៣។
វាយតម្លៃអំពីការដែល EC មិនទាន់ដកការព្រមាន "កាតលឿង" ចំពោះវៀតណាម លោក Vidal-León បានចាត់ទុកថា គណៈកម្មការនេះទំនងជាកំពុងរង់ចាំលទ្ធផលរបស់វៀតណាមក្នុងការអនុវត្តឯកសារច្បាប់ពោលខាងលើ មុនពេលចេញសម្រេចក្ដីសម្រេចចិត្ត។ សហភាពអឺរ៉ុបពេញចិត្តនឹងកំណែទម្រង់ច្បាប់ ហើយរង់ចាំពីរបៀបដែលវៀតណាមអនុវត្តន៍ ឬអនុវត្តច្បាប់ទាំងនោះផងដែរ៕