វៀតណាមម្ចាស់ការចរចារស្ដីពីការជំរុញការនាំចេញកសិផល

វៀតណាមម្ចាស់ការចរចារស្ដីពីការជំរុញការនាំចេញកសិផល - ảnh 1
វៀតណាមម្ចាស់ការចរចារស្ដីពីការជំរុញការនាំចេញកសិផល (VOV)

        Vovworld-តាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទថា​ ដល់ឥឡូវនេះ​វៀត​ណាម​
មាន​ទំនាក់ទំនងពាណិជ្ជកម្មដ៏ស្ថិរភាពជាមួយប្រទេសនិងដំបន់ដែនដី​ចំនួន១៦០
លើ​ពិភពលោក។ កសិកម្មក៏ជាផ្នែកតែមួយគតនាំចេញហួសកំរិត​ចេញទៅទីផ្សារ​
ពិភពលោក​ដោយមានចំនួនប្រាក់ពាណិជ្ជកម្មប្រមាណ៩,៥ពាន់លានដុល្លារអាមេរិក
​នាឆ្នាំ២០១៤។ នាបច្ចុប្បន្នវៀតណាមមានកសិផលនាំចេញ​ចំនួន១០​ដោយមាន
តំលៃ​ប្រាក់ជាង១ពាន់លានដុល្លារអាមេរិក។ វៀតណាម​បាន​និងកំពុងចរចារដើម្បីចុះ
​ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន៧ជាមួយដៃគូពហុភាគី
និង​ទ្វេភាគី។ លោក​ Tran Kim Long ប្រធាន​នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​
ក្រសួង​កសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖

        “សមត្ថភាពគ្រប់គ្រងរបស់ស្ថាប័នរដ្ឋនិងអង្គភាពអាជីវកម្មវៀតណាមក្នុង​រយៈ
ពេលខាងមុខត្រូវយល់យ៉ាងជ្រាលជ្រៅអំពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ
និងយកចិត្តទុកដាក់ជាច្រើនថែមទៀតទៅលើវិស័យនេះ។ ខ្ញុំគិតថា ប្រៀបខ្លាំងរបស់
វៀតណាមនៅវិស័យណាគឺត្រូវយកចិត្តទុកដាក់ទៅលើវិស័យនោះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ