|
សិក្ខាសាលាអំពីបរិស្ថាននិងការងារគ្រប់គ្រងភូមិភាគដីសណ្ដរទន្លេត្រូវបានរៀបចំឡើងនៅរដ្ឋធានី
បាំងកករបស់ថៃ (vietnamplus.vn) |
Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៨និង៩កុម្ភៈ សិក្ខាសាលាអំពីបរិស្ថាននិងការងារគ្រប់គ្រងភូមិភាគដីសណ្ដរទន្លេត្រូវបានរៀបចំឡើងនៅរដ្ឋធានីបាំងកករបស់
ថៃ សំដៅលើកកំពស់សមត្ថភាពទប់ទល់នឹងបំរែបំរួលអាកាសធាតុនៃប្រទេសនានា
នៅទ្វីបអាស៊ី។ សិក្ខាសាលាបានទាក់ទាញដំណាងជាង៤៥នាក់ជាអ្នកជំនាញការ
ស្រាវជ្រាវអំពីបរិស្ថានអាកាសធាតុនិងធនធានធម្មជាតិ។ មានគំរោងការណ៍ស្រាវ
ជ្រាវចំនួន១៩ត្រូវបានរាយការណ៍នៅសិក្ខាសាលានេះ ក្នុងនោះគណៈប្រតិភូវៀតណាម
មានគំរោងការណ៍ចំនួន៥ស្ដីពីអាកាសធាតុនិងធនធានទឹក បញ្ហាដោះស្រាយទឹកកង្វក់
និងថែទាំសុខភាព។ បណ្ដាគំរោងការណ៍នេះដណ្ដើមបានការយកចិត្តទុកដាក់ជាពិសេស
និងត្រូវបានវាយតំលៃខ្ពស់៕