វៀតណាម-សមាជិកសកម្មរបស់ OECD
VOV -  
(VOV) /  
(VOV) – តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅបារាំងឲ្យដឹងថា៖ចាប់
ពីថ្ងៃទី ២៨ កុម្ភៈ ដល់ថ្ងៃទី ១ មិនានៅទីស្នាក់ការរបស់អង្គការសហប្រតិបត្តិការនិង
អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នៅទីក្រុងប៉ារីសបានប្រព្រឹត្តទៅបណ្ដាសកម្មភាពរំលឹក
ខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍របស់ OECD។ ក្នុងរយៈ
ពេល ៥០ ឆ្នាំកន្លងមក ជាមួយទឹសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស
សមាជិកជាមួយបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញនិងប្រទេសកំពុងអភិវឌ្ឍន៍នា
នា មជ្ឍមណ្ឌល អភិវឌ្ឍន៍របស់ OECD បានក្លាយទៅជាវេទិការចរចារ ផ្លាស់ប្តូរនិងចែក
រំលែកបទពិសោធន៍ សំដៅជួយឧបត្ថម្ភបណ្ដាប្រទេសកំពុង អភិវឌ្ឍន៍កសាង យុទ្ធសាស្រ្ត
អភិវឌ្ឍន៍ប្រទេសជាតិ។ វៀតណាមក្លាយទៅ ជាសមាជិករបស់មជ្ឍមណ្ឌលនេះ ពីខែមិនា
ឆ្នាំ ២០០៨ និងបានមានសកម្មភាព សហប្រតិបត្តិការជាមួយមជ្ឍមណ្ឌលជាច្រើន។ នាយកមជ្ឃមណ្ឌល OECD លោក Mario Pezzini សង្កត់ធ្ងន់ថា៖ “វៀតណាមគឺជាប្រទេស
អភិវឌ្ឍន៍១គួរឲ្យស្ងើចសសើ ដែលកំពុងបន្តមាន កំណើនសេដ្ឋកិច្ចសង្គមល្អ។ ដូច្នេះ
OECD អាចបង្កើតក្របខ័ណ្ឌ មួយ ដើម្បីវៀតណាមមានលក្ខណៈជួយឧបត្ថម្ភ បណ្ដា
ប្រទេសផ្សេងៗ ទៀត រៀនសូត្របទពិសោធន៍របស់វៀតណាម។”
|
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Thanh Son ថ្លែងមតិក្នុងសន្និសីទនេះ
(Image: www.vov.vn) |
គណៈប្រតិភូវៀតណាមដឹកនាំដោយអ្នកជំនួយការរដ្ឋមន្ត្រីការបរទេស វៀតណាម និងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង Duong Tri Dung បានចូលរួមបណ្ដា
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើត OECD និងសន្និសីទជាន់ខ្ពស់ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣ មិនា ឆ្នាំ ២០១២។ ក្នុងឪកាសនេះ វៀតណាមយកចិត្ត
ទុកដាក់ ជាពិសេសដល់ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ OECD ដែល ដោយ នឹងអនុម័ត្តនៅវេទីការអភិឌ្ឍន៍របស់ OECD ក្នុងខែឧសភាឆ្នាំ ២០១២។ គោលដៅរបស់
យុទ្ធសាស្ត្រនេះគឺ ផួយឧបត្ថម្ភបណ្ដា ប្រទេសកំពុងអភិឌ្ឍន៍កសាងយុទ្ធសាស្រ្ត
អភិឌ្ឍន៍ប្រទេសជាតិនិងយុទ្ធសាស្ត្រសហប្រតិបត្តិការអន្តរជាតិ សំដៅបង្កើន
ប្រសិទ្ធភាពរបស់ OECD ក្នុងការអនុវត្តគោលដៅសហស្សវត្ស៍នានា៕
VOV
-VOV