វេទិកាពហុទិសស្ដីពីការកាត់បន្ថយភាពក្រីក្រនិងកំណើនចីរភាព
(VOV)_សំដៅរួមចំណែកបូកសរុបរយះពេល១០ឆ្នាំអនុវត្តយុទ្ធនាការកាត់បន្ថយ ភាពក្រីក្ររបស់រដ្ឋាភិបាលវៀតណាម នាព្រឹកថ្ងៃទី ៦ មិនា នៅទីក្រុងហាណូយ សមា
គ មអ្នកកាសែតវៀតណាមបានរៀបចំ វេទិកាពហុទិសស្ដីពីការកាត់បន្ថយភាពក្រីក្រនិង កំណើនចីរភាព។ ក្នុងរយះពេលច្រើនឆ្នាំកន្លងទៅ បុព្វហេតុកាត់បន្ថយភាពក្រីក្រនិងកំ ណើនចីរភាពត្រូវបានអនុវត្តក្នុងទូទាំងប្រទេសប្រកបដោយមានប្រសិទ្ធិភាព។ ដូច្នេះ វាទិកាបានប្រមូលផ្តុំមតិ និងបទពិសោធន៍របស់បណ្ដាស្ថាប័នគ្រប់គ្រងរដ្ឋ បណ្ដា អ្នក តាក់តែងគោលនយោបាយ បណ្ដាអ្នកជំនាញការសេដ្ឋកិច្ច បង្កឱកាសតភ្ជាប់ និងសហប្រតិបត្តិការ រវាង បណ្ដាអង្គភាពអាជីវកម្ម ស្ថាប័នសារព័ត៍មាន សំដៅនាំចេញ
ទិស ដៅថ្មីក្នុងការងារកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ចចីរភាព។
លើស្មារតីទាក់ទងលើគ្រប់ទិសទី អំពីការងារកាត់បន្ថយភាពក្រីក្រ តាមរយះការ វិភាគ ពិភាក្សា របស់ដំណាងនានា សមាគមអ្នកកាសែតវៀតណាម នឹងប្រមូលផ្តុំ រាល់ មតិ ដើម្បីធ្វើគ្រិះដ្ឋានសេនាធិការ ផ្តល់មតិចំពោះថ្នាក់ដឹកនាំរបស់បក្ស រដ្ឋផង និងដើម្បី
លើក កំពស់ប្រសិទ្ធិភាពរបស់កាសែតចំពោះការងារឃោសនាអំពីការកាត់បន្ថយភាព ក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងរយះពេលខាងមុខនេះទៀតផង៕
|
ការកាត់បន្ថយភាពក្រីក្រត្រូវបានអនុវត្តក្នុងទូទាំងប្រទេស() (( (((((internet) |