វេទិការពាក់កណ្តាលអាណត្តិឆ្នាំ២០១៣នៃអង្គភាពអាជីវកម្មវៀតណាម
(VOV WORLD) /  
Vovworld-ព្រឹកថ្ងៃទី៣មិថុនា វេទិការពាក់កណ្តាលអាណត្តិឆ្នាំ២០១៣
នៃអង្គភាពអាជីវកម្មវៀតណាមក្រោមប្រធានបទ” ដំណាក់កាលថ្មីក្នុង
ការកែទម្រង់សេដ្ឋកិច្ច-ពីរបៀបវារះដល់អំពើ “បានប្រព្រឹត្តទៅនៅទីក្រុង
ហាណូយវៀតណាម។ចូលរួមវេទិការលើកនេះមានដំណាងរបស់សហគមន៍
អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសចំនួន១៥។នៅទីនេះបណ្តាដំណាង
ដំណើរការពិភាក្សាអំពីប្រធានបទនានាដែលក្នុងនោះមានបរិយាកាសអជីវកម្ម
វៀតណាមសកម្មភាពនៃផ្នែកធនាគារ ទីផ្សារទុនវិនិយោគពាណិជ្ជកម្មនិង
ហេដ្ឋារចនាសម្ព័ន្ឋ។ល។
ថ្លែងមតិនៅឱកាសនេះឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បាន
វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់បណ្តាស្ថាប័នសម្ព័ន្ឋសមាគម អង្គការអន្តរជាតិប្រចាំនៅវៀតណាមក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ
សេដ្ឋកិច្ចនិងវិនិយោករវាងវៀតនាមជាមួយប្រទេសនានានិងគាំទ្រវៀតណាម
ក្នុងដំណើធ្វើសមាហរណកម្មទៅក្នុងសេ្ឋកិច្ចអន្តរជាតិ។លោកVu Van Ninhលើក
ច្បាស់ថា៖ក្នុងរយះបេល៥ខែដើមឆ្នាំនេះបណ្តាដំណោះស្រាយរបស់រដ្ឋាភិបាល
វៀតណាមសំដៅដោះស្រាយការលំបាកឲ្យផលិតកម្មនិងអាជីវកម្មទទួលបាន
លទ្ឋផលមួយចំនួន។នាពេលខាងមុខរដ្ឋាភិបាលវៀតណាមបន្តអនុវត្តគោលដៅ
កំណើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងខមប្រឹងប្រែងល្បឿនកំណើនខ្ពស់ជាងបើប្រៀប
នឹងឆ្នាំ២០១២។ លោកVu Van Ninhសង្កត់ធ្ងន់ថា៖“រដ្ឋាភិបាលវៀតណាមបន្ត
អនុវត្តវិធានការដោះស្រាយការលំបាក ឲ្យផលិតកម្មនិងអាជីវកម្ម ។ពង្រីកទីផ្សារ
ក្នុងប្រទេសព្រមទាំងជំរុញខ្លាំងការនាំចេញ។បង្កើនការគួបផ្សំក្នុងការងារគ្រប់គ្រង
ទីផ្សារនិងតំលៃជាដើម។ “៕
|
ទេសភាបវេទិកា(រូបថត VOV) |
-VOV WORLD