សិក្ខាសាលា៖ពិគ្រោះ​​ យោបល់អំពីយុទ្ធសាស្ត្រកំណើនបៃតង់របស់វៀតណាម

ក្នុងយុទ្ធសាស្ត្រ កំណើនបៃតង វៀតណាមដាក់គោលដៅដល់ឆ្នាំ 2020 កាត់​បន្ថយចំណាយថាមពល គិតតាម GDP ពី 2,5-3% ក្នុងឆ្នាំៗ បន្ថយកំរិតបញ្ជេញ
ឧស្ម័នពុលពី10-15%បើប្រៀបនឹងឆ្នាំ 2010…លៗ ​ព័តមាននេះ​ត្រូវបាន​ដាក់ចេញ នៅក្នុងសិក្ខាសាលា ៖ ពិគ្រោះយោបល់អំពីយុទ្ធសាស្ត្រ កំណើន
បៃតង់ ​របស់វៀតណាម ដែលប្រព្រឹត្តិទៅ នាថ្ងៃទី 19 មិនា នៅទីក្រុងហាណូយ។

សិក្ខាសាលា៖ពិគ្រោះ​​ យោបល់អំពីយុទ្ធសាស្ត្រកំណើនបៃតង់របស់វៀតណាម  - ảnh 1
សិក្ខាសាលា ៖ ពិគ្រោះយោបល់អំពីយុទ្ធសាស្ត្រ កំណើនបៃតង របស់វៀតណាម (internet)

 ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី ក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen
The Phuong បានសង្កត់ធ្ងន់ថា៖​”ទាក់ទងជាមួយកំណើនបៃតង ឬ កសាងខឿន សេដ្ឋកិច្ចបៃតង ជាបញ្ហាចាំបាច់ ក្នុងប៉ុន្មានទស្សវត្សរ៍ខាងមុខនេះ។ កំណើនបៃតង់ ជារបៀបអភិវឌ្ឈន៏ សេដ្ឋកិច្ច​ចីរភាព។ យុទ្ធសាស្ត្រ នៃកំណើនបៃតង់ សង្កត់ធ្ងន់ទៅលើ ការអភិវឌ្ឈន៏ ​គោលនយោបាយ រៀបចំឡើងវិញរចនាសម្ព័ន្ធ ខឿនសេដ្ឋកិច្ច កែទម្រង់សារពើព័ន្ធ ​ជាដើម”​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ