សិក្ខាសាលាអំពីអនុសញ្ញាអន្តរជាតិប្រឆាំងការធ្វើទារុណកម្ម

(VOVworld) - សិក្ខាសាលាអន្តរជាតិអំពីអនុសញ្ញាអន្តរជាតិប្រឆាំងការធ្វើទារុណកម្ម
និងការប្រព្រឹត្តិឬដាក់ទណ្ឌកម្មដ៏ឃោឃៅ អមនុស្សធម៌ឬបង្ខួចកិត្តិយស ត្រូវបាន
នាយកដ្ឋានបណ្ដាអង្គការអន្តរជាតិនៃក្រសួងការបរទេសវៀតណាមរៀបចំឡើង
នាព្រឹកថ្ងៃទី៨ ធ្នូ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។សិក្ខាសាលានេះ
បានឧទ្ទេសនាមអំពីឯកសារសំខាន់១ក្នុងចំណោមឯកសារសំខាន់ស្ដីពីសិទ្ធិមនុស្ស តាមនោះរួមចំណែកលើកកំពស់ការយល់ដឹងរបស់ស្ថាប័ន អង្គការនិងបុគ្គលក្នុង
សង្គមអំពីការកំណត់ច្បាប់និងយន្តការទាក់ទិនដល់ការប្រឆាំងលើបញ្ហានេះ។
លោក Vu Anh Quang ប្រធាននាយកដ្ឋានបណ្ដាអង្គការអន្តរជាតិនៃក្រសួងការបរ
ទេសវៀតណាម បានអះអាងថា វៀតណាមជានិច្ចកាលប្ដេជ្ញាចិត្តនិងខំប្រឹងប្រែង
យ៉ាងខ្លាំងក្លាសំដៅប្រឆាំងគ្រប់រូបភាពធ្វើទារុណកម្ម ប្រព្រឹត្តិដ៏ឃោឃៅទៅលើ
មនុស្ស។ការចូលរួមអនុសញ្ញា និងលាតត្រដាងអនុវត្តយ៉ាងសកម្មអនុសញ្ញាសារ
វ័ន្តចំនួន៦របស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស បានបង្ហាញពីគោល
នយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគោរព ការពារនិងជំរុញសិទ្ធិ
មនុស្សត្រូវតាមស្តង់ដារអន្តរជាតិ។លោក Vu Anh Quang បានសង្កត់ធ្ងន់ថា៖

សិក្ខាសាលាអំពីអនុសញ្ញាអន្តរជាតិប្រឆាំងការធ្វើទារុណកម្ម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖hanoimoi.com)


“ការអនុវត្តអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម រួមមានទាំងបញ្ហាគត្តិយុត្តនិងទាំង
ការងារឃោសនាអប់រំ លើកកំពស់ការយល់ដឹងរបស់ប្រជាជនអំពីវិស័យនេះទៀត
ផង។ដំណើរការនេះទាមទាមានការចូលរួមយ៉ាងទូលំទូលាយមិនត្រឹមតែរបស់
ស្ថាប័នទាក់ទិននានាពីមជ្ឈឹមដល់តំបន់ប៉ុណ្ណោះទេ ថែមទាំងរបស់បណ្ដាអង្គការ
នយោបាយសង្គមនិងប្រជាជន។សិក្ខាសាលានេះ មានការរួមវិភាគទានយ៉ាង
សកម្មសំរាប់ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងសង្គមទាំងមូលក្នុងការអនុវត្ត
អនុសញ្ញានេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ