|
ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធលោប្ករធានហូជីមិញនៅទីក្រុងម៉ូស្គូ (VOV) |
Vovworld-នាយប់ថ្ងៃទី២កុម្ភៈនៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅកម្មវិធីជួប
ប្រាស្រ័យសិល្បៈក្តីជឿជាក់ជានិច្ចរំលឹកខួបលើកទី៨៤នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម(ទី៣កុម្ភៈ)។
នៅពិធីបណ្ដាដំណាងបានរួមគ្នារំលឹកឡើងវិញកំណាត់ផ្លូវ៨៤ឆ្នាំប្រវត្តិសាស្ត្រ
ភ្លឺស្វាងរបស់បក្សកុម្មុយនីស្តវៀតណាមគិតតាំងពីនិទាឃៈរដូវឆ្នាំ១៩៣០ការបង្កើត
បក្សជារបត់មហិមារ បើកចេញសករាជ្យថ្មីក្នុងដំណើរការឈានឡើងរបស់ប្រទេស
ជាតិ។ ថ្លែងមតិនៅកម្មវិធីជួបប្រាស្រ័យសិល្បៈលោកស្រី Than Thi Thu ប្រធានគណៈ
កម្មាធិការឃោសនាអប់រំទីក្រុងហូជីមិញបានថ្លែងថា៖
“បក្សកុម្មុយនីស្តវៀតណាមបានបង្កើតនានិទាឃៈរដូវនិងក្នុងឱកាសនិទាឃៈ
រដូវមកដល់ម្ដងៗ យើងមានឱកាសក្រឡេកមើលឡើងវិញកំណាត់ផ្លូវខំប្រឹងប្រែងដ៏លំបាក់ប៉ុន្តែពោពេញទៅដោយភាពភ្លឺស្វាង ដើម្បីប្រជាជន ដើម្បីប្រទេសជាតិ
របស់បក្ស។ ឈានទៅនិទាឃៈរដូវថ្មី សង្ឃឹមថា យើងទាំងអស់គ្នានឹងអនុវត្តបាន
រាល់បំណងប្រាថ្នា រួមដៃកសាងបក្សកាន់តែរឹងមាំស្អាតស្អំ។”
នាថ្ងៃទី២កុម្ភៈ បក្សភាគវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំពិធីដាក់កម្រងផ្កានៅស្ដូបលោកប្រធានហូជីមិញនិងទីលាន Le Duan នៅរដ្ឋធានីម៉ូស្គូ។
ក្នុងឱកាសរំលឹកខួបលើកទី៨៤នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម បណ្ដា
កាសែតធំៗច្បាប់ចេញផ្សាយនាថ្ងៃទី៣កុម្ភៈសុទ្ធតែចុះផ្សាយវិចារណកថា លើក
ត្រដែតរាល់សមិទ្ធិរបស់បក្សកុម្មុយនីស្តវៀតណាមរហូតក្នុងកំណាត់ផ្លូវបដិវត្តន៍នៃ
ប្រទេសជាតិ។
ក្រោមចំណងជើងថា ដើររឹងមាំក្រោមទង់បក្ស កាសែត Nhan Dan សង្កត់ធ្ងន់ថា ក្នុងអំឡុង៨៤ឆ្នាំកន្លងមក បក្សបានដឹកនាំប្រជាជនវៀតណាមទាំងមូលឆ្លងផុតរាល់ការលំបាកសាកល្បង ធ្វើឡើងរាល់ប្រការដ៏មហិមារ។ ស្ថានភាពជាក់ស្ដែងក្នុងអំឡុង៨៤ឆ្នាំកន្លងមកបានអះអាងកិច្ចដឹកនាំដ៏ត្រឹមត្រូវរបស់បក្សជាកត្តាជួរមុខ
សំរេចកំណត់រាល់ជោគជ័យរបស់បដិវត្តន៍វៀតណាម។
រីឯកាសែត Sai Gon Giai phong បានអះអាងថា ការផ្សាភ្ជាប់ជិតស្និទ្ធជាមួយប្រជាជនជាចរិតលក្ខណៈលេចធ្លោរបស់បក្សកុម្មុយនីស្តវៀតណាម។ ចរិតលក្ខណៈនោះបន្តបានពង្រីកក្នុងរដ្ឋធម្មនុញ្ញថ្មីនៃប្រទេសជាតិ។ ខ្លឹមសារថ្មីដែលទើបនឹងបាន
បំពេញបន្ថែមក្នុងរដ្ឋធម្មនុញ្ញចាប់ប្រភពពីស្ថានភាពជាក់ស្ដែងនៃដំណាក់កាលកន្លង
មកនិងឆ្លើយតបនឹងសំណូមពរនៃដំណាក់កាលថ្មី ដំណាក់កាលសមាហរណកម្មនិង
អភិវឌ្ឍន៍៕