សន្ទនាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU
(VOV)នាថ្ងៃទី២១ខែឧសភានៅទីស្នាក់ការសភាតំបន់Flamandអង្គការសម្ព័ន្ធភាព
បែលហ្ស៊ីកវៀតណាមបានបើកការសន្ទនាស្តីអំពីកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម
វៀតណាមសហភាពអឺរ៉ុប(EVFTA)។វៀតណាមនិងសហភាពអឺរ៉ុប(EU)កំពុងស្ថិត
នៅក្នុងដំណាក់កាលចុងក្រោយនៃការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
សំដៅអាចឈានទៅដល់ការចុះហត្ថលេខានាពេលដ៍ខ្លីបំផុត។
|
លោក Mauro Petriccione ប្រធានក្រុមចរចារEU (រូបថតៈvietnamplus) |
សិក្ខាសាលាបានជូនដំណឹងដល់បណ្តាក្រុមហ៊ុនបែលហ្ស៊ីកជ្រាបអំពីឱកាស
ដែលគេអាចក្តាប់បានខណកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានោះ។លោក Mauro Petriccione ប្រធានក្រុមចរចារEUឲ្យដឹងថាលុះដល់ពេលនេះភាគីទាំង២
បានឯកភាពគ្នាលើបញ្ហាគ្រឿងឈើសេវាកម្មវិនិយោគទុនរបងពន្ឋដារលទ្ឋភាព
ប្រកួតប្រជែងនិងការអភិវឌ្ឍន៏ដោយនិរន្តភាព។ លោកMauroPetriccioneថ្លែង
ថាEUនិងវៀតណាមបានប្រឹងប្រែងដោះស្រាយរាល់ចំណុចខុសគ្នាដើម្បីអាច
ឈានទៅរកការបញ្ចប់កិច្ចចរចារនាពេលដ៍ខ្លីខាង មុខនេះ។លោកក៍វាយតំលៃ
ខ្ពស់អំពីការរីកចំរើនខ្លាំងរបស់សេដ្ឋកិច្ចវៀតណាម ដែលផ្តល់មកនូវកាលានុវត្ត
ភាពជូនវិនិយោគិនបរទេសពិសេសគឹអ្នកបណ្តាក់ទុនពីទ្វីបអឺរុប។រីឯខ្លួនវិញឯក
អគ្គរដ្ឋទូតវៀតណាមលោក Vuong Thua Phong បានមានប្រសាសន៍អំពីផល
ប្រយោជន៍នានាដែលEVFTAនិងនាំមកជូនសេដ្ឋកិច្ចវៀតណាមនិងEUដូចជា
ការបង្កើតទីផ្សារនិងបរិយាកាសរកស៊ីប្រកបដោយស្ថិរភាពនិងជំរុញកំណើន
សេដ្ឋកិច្ចសំរាប់ទ្វេភាគីមុននោះនាថ្ងៃទី១៨ឧាភាសភាពាណិជ្ជកម្មនិងឧស្សាហ
កម្មវៀតណាមក៍បានរៀបចំឡើងសិក្ខាសាលាស្តីពីទំនាក់ទំនងពាណិជ្ជកម្មរវាង
វៀតណាមជាមួយEUផងដែរ។
នាបច្ចុប្បន្នន៍នេះEUជាដៃគូលជួញដូរធំទី២លើវិស័យនាំចេញនិងទី៦អំពី
នាំចូលរបស់វៀតណាម។បន្តាប់ពីចុះកិច្ចព្រមព្រៀងនេះនិងមានទំនិញចំនួន៩០%
របស់វៀតណាមដែលនាំចូលទីផ្សារអឺរុបនោះបានទទួលរបបពន្ឋដានៅកំរិត០%៕