សន្និសីទកាសែតសាមញ្ញរបស់ក្រសួងការបរទេសវៀតណាម
(VOV)_នាថ្ងៃទី១៥ ឧសភា នៅក្នុងសន្និសីទកាសែតសាមញ្ញរបស់ក្រសួងការ បរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអោយដឹងថា៖ ក្នុងរយៈបេលប៉ុន្មានថ្ងៃកន្លងទៅ វៀតណាមបានស្វិតស្វាញជួប
សន្ទនា ផ្លាស់ប្តុរយោបល់យ៉ាងម៉ត់ចត់ជាមួយភាគីចិននៅគ្រប់ជាន់ថ្នាក់ ដើម្បីប្រ
ឆាំង ជំទាស់ការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ដោយខុស
ច្បាប់នៅក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ប៉ុន្តែ រហូតមកដល់ពេលនេះ ភាគីចិននៅបន្តរក្សារនិងពង្រីកសកម្មភាព ខុសឆ្គង របស់ខ្លួនដដែល។ មិនគ្រាន់តែបញ្ជូននាវាគ្រប់ប្រភេទ ដែលក្នុង នោះមាន នាវា យោធាតែប៉ុណ្ណោះ ថែំទាំងចិនដែលនៅមានអំពើគំរាមគំហែង និងរារាំងបណ្ដា
កងកម្លាំងមានសមត្ថកិច្ចរបស់វៀតណាមបំពេញភារកិច្ចការពារអធិបតេ្យភាព
ទៀតផង។ វៀតណាមប្រឆាំងជំទាស់សកម្មភាពនេះជាដាច់ខាត និងប្តេជ្ញា ស្នើ អោយភាគីចិនត្រូវដក ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ និងគ្រប់នាវា យន្តហោះ
ចេញពីតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម និង
មិនទុកអោយសកម្មភាពនេះកើតឡើងវិញតទៅទៀត។
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (nguyentandung.org) |
ឆ្លើយសំនួរអំពីការមានឬមិនមានការដែលវៀតណាមនិងហ្វីលីពិនប្រមូលកម្លាំងក្នុងអាស៊ាន ដើម្បីបង្កកម្លាំងសម្ពាធទៅលើចិន លោក Le Hai Binh បាន បដិសេធព័ត៍មានទាំងនេះ និងអះអាងថា៖
“ ខ្ញុំអះអាងថា៖ការថ្លែងមតិនេះគ្មានសំអាង។ ដូចជាយើងបានដឹងថា៖ នៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានកន្លងទៅ រដ្ឋមន្ត្រីការបរទេសនៃ
បណ្ដាប្រទេសអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីបញ្ហាសមុទ្រខាង
កើត។ ប្រការនេះបានបង្ហាញពីនូវចំណងសាមគ្គីភាព ស្មារតីម្ចាស់ការ និងការទទួលខុសត្រូវ ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់ប្រទេសអាស៊ានទាំងឡាយចំពោះសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។”
លោក Le Hai Binh បានសង្កត់ធ្ងន់ថា វៀតណាមថ្លែងអំណរគុណចំពោះ ប្រទេស
បុគ្គល និងអង្គការអន្តរជាតិនានា ដែលបានឡើងសម្លេងប្រឆាំង ជំទាស់ចំពោះអំពើ
ខុសច្បាប់នេះរបស់ចិន ក៏ដូចជាគាំទ្ររាល់សំណូមពរ ស្របច្បាប់របស់វៀតណាម។ វៀតណាមក៏ថ្លែងអំណរគុណចំពោះទីភ្នាក់ងារសាព័ត៌មានក្នុងនិងក្រៅប្រទេស
បានជូនព័ត៌មានត្រឹមត្រូវ បរានុម័ត បញ្ជក់ច្បាស់ពី អំពើខុសឆ្គង់របស់ចិន។
ទាក់ទិនដល់ការអុកឡុកជាថ្មីៗនេះនៅមណ្ឌលឧស្សាហកម្ម Binh Duong និង
Vung Ang នៅខេត្តHa Tinh លោក Le Hai Binh បានលើកច្បាស់ថា៖
“សកម្មភាពបំផ្លាញទ្រពសម្បត្តិរបស់បណ្តាអង្គភាពអាជីវកម្មបរទេស ក្នុងនោះមានអង្គភាពអាជីវកម្មចិនផង ជាអំពើរបស់មុខសញ្ញាមួយចំនួនមានចរិត
លក្ខណៈញុះញូង និងអំពើនេះត្រូវរដ្ឋវៀតណាមនិងប្រជាជនវៀតណាទាំងអស់
បរិហារ។ យើងខ្ញុំអះអាងថា នឹងអនុបវត្តន៍រាល់វិធានការចាំបាច់ដើម្បីធានា សុវត្ថិភាពអំពីមនុស្សនិងទ្រពសម្បត្តិ ក៏ដូចជាការពារសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់អង្គភាពអាជីវកម្ម ក្នុងនោះមានអង្គភាពអាជីវកម្មបរទេសដែល កំពុងមានសកម្មភាពនៅវៀតណាម”៕
“វៀតណាមបានជូនព័ត៌មានដោយគ្រប់គ្រាន់អំពីរាល់ការខំប្រឹងប្រែង
សមិទ្ធផល និងគោលនយោបាយរបស់វៀតណាម ក្នុងការធានាសិទ្ធិរបស់
មនុស្សនៅវៀតណាម រួមទាំងផ្លាស់ប្តូរដោយស្មោះត្រង់ ជាក់ស្តែងចំពោះការ យកចិត្តទុកដាក់មួយចំនួនដែលអាមេរិកនាំចេញ។ ទន្ទឹមនឹងនោះ វៀតណាម ត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរនៅបណ្តាយន្តការពហុភាគីអំពីសិទ្ធមនុស្ស ក្នុង
នោះ មានក្រុមប្រឹក្សាសិទ្ធមនុស្សអ.ស.ប ដែលវៀតណាមនិងអាមេរិកជា
សមាជិក”៕