|
វៀតណាមបានរកឃើញករណីល្មើសច្បាប់គ្រប់ប្រភេទចំនួនជាង១លាន។ |
VOV-នាព្រឹកថ្ងៃទី២៧មេសានៅក្រុងហាណូយក្រសួងនគរបាលវៀតណាម
បានសហការជាមួយស្ថាប័នបង្កាប្រឆាំងគ្រឿងញៀននិងបទល្មើសរបស់
អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNODC) រៀបចំសន្និសីទ
ប្រកាសបណ្ដាយុទ្ធសាស្ត្រនិងកម្មវិធីជាតិបង្កាប្រឆាំងគ្រឿងញៀននិងបទ
ល្មើសជុញដូរមនុស្សក្នុងដំណាក់កាល២០១២-២០១៥។ ថ្លែងមតិនៅសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងនគរបាល Pham Quy Ngo បានលើកច្បាស់ថារដ្ឋាភិបាល
វៀតណាមយកចិត្តទុកដាក់ជាពិសេសដល់ការកសាងសុក្រិដ្ឋគោលនយោបាយ អនុវត្តវិធានការសកម្មជាច្រើនសំដៅបង្កាទប់ស្កាត់និងរុញថយក្រោយគ្រប់
ប្រភេទបទល្មើស។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈ យោគយល់សហប្រតិបត្តិការទ្វេភាគីស្ដីពីការបង្កាប្រឆាំងបទល្មើសគ្រឿងញៀនជុញដូរមនុស្សចំនួន១៧។ ជាពិសេសវៀតណាមជាប្រទេសមួយក្នុងចំណោម
ប្រទេសចំនួន៨លើពិភពលោកដែលពិសោធន៍កសាងនិងអនុវត្តផែនការ សហប្រតិបត្តិការរួមរវាងរដ្ឋាភិបាលវៀតណាមជាមួយអង្គការសហប្រជាជាតិ
ក្នុងដំណាក់កាល២០១២-២០១៦។ អនុរដ្ឋមន្ត្រី Pham Quy Ngo បានចាត់ទុកថា៖ “សន្និសីទជាវេទិការសហប្រតិបត្តិការសំខាន់ដើម្បីចែករំលែកព័ត៌មានបទ
ពិសោធន៍កសាងនិងអនុវត្តប្រកបដោយមានប្រសិទ្ធភាពបណ្ដាកម្មវិធី
សហប្រតិបត្តិការក្នុងវិស័យបង្កាប្រឆាំងបទល្មើសនិយាយរួមនិងរវាងបណ្ដា
អង្គភាពមានសម័ត្ថកិច្ចរបស់ក្រសួងនគរបាល ក្រសួង ស្ថាប័នទាក់ទិននានា របស់វៀតណាមជាមួយអង្គកាសហប្រជាជាតិ ប្រទេសធ្វើហិរញ្ញប្បទាននិង អង្គការអន្តរជាតិក្នុងប៉ុន្មានឆ្នាំជាបន្ត។ យើងខ្ញុំជឿជាក់ថា បទពិសោធន៍របស់ អង្គការសហប្រជាជាតិការគាំទ្ររបស់អង្គការអន្តរជាតិនឹងជួយវៀតណាម អនុវត្តដ៏ជោគជ័យបណ្ដាគោលដៅដែលបានដាក់ចេញ៕”