អង្គភាពអាជីវកម្មវៀតណាមត្រៀមខ្លួនជាស្រេចជ្រៀតចូលទីផ្សារសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប


អង្គភាពអាជីវកម្មវៀតណាមត្រៀមខ្លួនជាស្រេចជ្រៀតចូលទីផ្សារសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប - ảnh 1
អង្គភាពអាជីវកម្មវៀតណាមត្រៀមខ្លួនជាស្រេចជ្រៀតចូលទីផ្សារសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (Image: VNA)

(VOVworld) – “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវាងវៀតណាមនិង
សម្ព័ន្ធភាព​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ខ្លឹមសារសន្យាជះឥទ្ធិពលដល់
អង្គភាពអាជីវកម្ម” គឺជា ប្រធានបទនៃសិក្ខាសាលាដែលត្រូវបាន
រៀបចំឡើងនាព្រឹកថ្ងៃទី ៧ កក្កដា នៅទីក្រុងហាណូយ។ វៀតណាមគឺជាដៃគូដំបូងរបស់សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី- អឺរ៉ុប។
ការដែល កិច្ចព្រមព្រៀងត្រូវបានអនុវត្ត គឺជារបត់សំខាន់ក្នុងពេល
ទំនិញ​របស់វៀតណាមជ្រៀតចូលទីផ្សារធំ។ ទោះបីកិច្ចព្រមព្រៀង
បើកចេញឱកាស សំរាប់ក្រុមហ៊ុនវៀតណាមក្តីតែវាក៍នៅមានការ
សាកល្បងជាច្រើនផងដែរ។ លោកស្រី   Dao Thu Huong មកពី
នាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិចំណុះក្រសួងហិរញ្ញវត្ថុ
វៀតណាម បានចាត់ទុកថា៖

“អង្គភាពអាជីវកម្មវៀតណាមត្រូវម្ចាស់ការស្វែងយល់ថែមទៀតអំពី
ផលប្រយោជន៍របស់ FTA  ជាមួយសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប
នាំមក។ ពីនោះ ឆ្លៀតឱកាសដើម្បីបើកចេញទ្វាជ្រៀតចូលទីផ្សារថ្មី។
រីឯស្ថាប័ននិងគោលនយោបាយយើងខ្ញុំនឹងបន្តបង្កើនកម្មវិធីជូន
ដំណឹងព័ត៌មានដល់អង្គភាពអាជីវកម្មអំពីផលប្រយោជន៍និងការ
សន្យានានា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ