អាមេរិកនឹងបង្កើនជា២ដងការជួយឧបត្ថម្ភបោះសំអាតគ្រាប់បែកមីននៅវៀតណាម
NHAT QUYNH -  
|
អាមេរិកនឹងបង្កើនជា២ដងការជួយឧបត្ថម្ភដោះស្រាយគ្រាប់បែកមីននៅវៀតណាម (VOV) |
Vovworld-អាមេរិកនឹងបង្កើនជា២ដងការជួយឧបត្ថម្ភបោះសំអាតគ្រាប់បែក
មីននៅវៀតណាម។ នេះជាព័ត៌មានដែលទើបនឹងបានក្រសួងការបរទេសអាមេរិក
ប្រកាសក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីការខំប្រឹងប្រែងបោះសំអាតគ្រាប់បែក
មីននិងវត្ថុផ្ទុះលើទូទាំងពិភពលោក។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេង
វៀតណាមក្នុងឱកាសនេះ លោក Puneet Talwar ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក
ទទួលបន្ទុកបញ្ហានយោបាយ-យោធាបានឲ្យដឹងថា អាមេរិកសន្យាដ៏ខ្លាំងក្លាក្នុងការ
ជួយឧបត្ថម្ភវៀតណាមដោះស្រាយបញ្ហាវត្ថុផ្ទុះនៅសេសសល់ក្រោយសង្គ្រាមដែល
ជាសាក្ខីភាពជាក់ស្ដែងក្នុងអនុស្សារណៈយោគយល់គ្នាដែលរដ្ឋមន្ត្រីការបរទេស
លោក John Kerry បានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនាខែធ្នូឆ្នាំ
២០១៣។ ស្ដីពីការជួយឧបត្ថម្ភវៀតណាមដោះស្រាយគ្រាប់បែកមីននាពេលខាងមុខ
លោក Puneet Talwar បានឲ្យដឹងថា៖
“យើងខ្ញុំខំប្រឹងប្រែងនិងកំពុងខំប្រឹងប្រែងជាច្រើនថែមទៀត។ នាឆ្នាំ២០១៥
អាមេរិកនឹងបង្កើនទ្វេជា២ដងកំរិតជួយឧបត្ថម្ភសំរាប់វៀតណាមក្នុងបញ្ហានេះ។ ជា
ពិសេសយើងខ្ញុំកំពុងអនុវត្តគំរោងការពិសោធន៍មួយដោយក្តីសង្ឃឹមនឹងកាត់បន្ថយ
ការគំរាមកំហែងដោយគ្រាប់បែកមីននៅខេត្ត Quang Tri ក្នុងអំឡុង៥ឆ្នាំ។ នេះគឺជាការ
បោះជំហានគួរឲ្យកត់សម្គាល់និងអាចក្លាយទៅជាគំរូដើម្បីអនុវត្តនៅខេត្តផ្សេងៗនៅ
វៀតណាម៕”
NHAT QUYNH