អាស៊ានជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៌

អាស៊ានជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៌ - ảnh 1
ភ្ញៀវទេសចរណ៍បរទេសទៅទស្សនាកេរិ៍ដំណែង Van Mieu-Quoc Tu Giam របស់វៀតណាម
(រូបថតៈ TTXVN)


(VOVworld)-ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣មករា​នៅ Kuching រដ្ឋ Sarawak របស់ម៉ាឡេ
ស៊ី បានប្រារព្វឡើងសន្និសីទរដ្ឋមន្រ្តីទេសចរណ៌អាស៊ានលើកទី ១៧ (AFT 2014) ក្រោមប្រធានបទ “អាស៊ាន-រួមគ្នាជម្រុញការអភិវឌ្ឍន៍ទេស​ចរណ៍” សន្និសីទរដ្ឋមន្រ្តី
ទេសចរណ៍ជាមួយដៃគូរ និងសន្និសីទទាក់ទិនមួយចំ នួនទៀត។ អនុរដ្ឋមន្រ្តីក្រសួង
វប្បធម៌ កីឡានិងទេសចរណ៍វៀតណាមលោក Ho Anh Tuan បានដឹកនាំគណៈ
ប្រតិភូវៀតណាមចូលរួមសន្និសីទនេះ។

        ក្នុងសេចក្តីថ្លែងការណ៍រួមបញ្ចប់សន្និសីទ AFT 2014 និងសន្និសីទរដ្ឋមន្រ្តី អាស៊ានជាមួយដៃគូចិន ជប៉ុន កូរ៉េខាងត្បូង លើកទី១៣នាថ្ងៃទី២០មករា បណ្តា
រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបានសន្យាថា បន្តត្រួតពិនិត្យមើលការសុក្រិតរាល់វិ​ធាន ការនៅសេសសល់ដើម្បីប្រែការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥​ក្លាយទៅជាការពិត។ នៅក្នុងសន្និសីទនេះដែរ បណ្តារដ្ឋមន្រ្តី​បានអនុម័តលើការ
អនុវត្តន៍ រចនាសម្ព័ន្ធទេសចរណ៍អាស៊ាន ដើម្បីទប់ទល់នឹងបំរែបំរួលអាកាសធាតុ ធានាការអភិវឌ្ឍន៍ចីរភាពសម្រាប់ផ្នែកទេសចរណ៍ក្នុងតំបន់។ រដ្ឋមន្ត្រីទេសចរ ណ៍អាស៊ានទាំងអស់ក៏បានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីអំពីការអនុវត្តន៍ ក្រោមប្រតិបត្តិសីលធម៌សម្រាប់ទេសចរណ៍សកលផងដែរ។

        តាមគំរោង AFT 2015 នឹងបានរៀបចំឡើងនៅទីក្រុង Nay Pyi Taw របស់
ម៉ីយ៉ានម៉ា ដោយប្រធានបទ “ទេសចរណ៍អាស៊ាន ឆ្ពោះទៅសន្តិភាព ភាពសម្បូ
រុងរឿងនិងទំនាក់ទំនងជាមួយដៃគូរ”៕

 

 


ប្រតិកម្មទៅវិញ

ផ្សេងៗ