ADB៖ វៀតណាមត្រូវជំរុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដើម្បី បង្កើតកំលាំងចលករសំរាប់កំណើន

ADB៖ វៀតណាមត្រូវជំរុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដើម្បី បង្កើតកំលាំងចលករសំរាប់កំណើន - ảnh 1
ADB៖ វៀតណាមត្រូវជំរុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញដើម្បី បង្កើតកំលាំងចលករសំរាប់កំណើន (Image: VOV)


(VOVworld) – តាមរបាយការណ៍ស្តីអំពីយថាទស្សន៍អភិវឌ្ឍន៍ទ្វីបអាស៊ី (ADO)
ឆ្នាំ ២០១៥ នៃធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ABD) ដែលបានប្រកាសនាព្រឹកថ្ងៃទី
២៤ មិនា បានឲ្យដឹងថា៖ ល្បឿនកំណើននៃផលិតផលក្នុងស្រុកសរុប GDP
របស់វៀតណាមនឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០១៥ នេះនិង ៦,២% ក្នុងឆ្នាំ ២០១៦
ក្នុងករណីរដ្ឋាភិបាលវៀតណាមនឹងរក្សាគោលនយោបាយរូបយវត្ថុនិងសារពើពន្ធ
បើកទូលាយនិងបន្តជំរុញខ្លាំងល្បឿនកំណែទម្រង់រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញ។ ថ្លែងមតិនៅពិធីប្រកាសរបាយការណ៍ពោល ខាងលើ លោក  Tomoyuki
Kimura នាយក ADB ប្រចាំនៅវៀតណាមបានចាត់ទុកថា៖

“ស្ថានភាពសេដ្ឋិច្ចត្រូវបានកែលំអរនៅបណ្ដាខឿនសេដ្ឋកិច្ចធំៗ ជាពិសេសគឺអាមេរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម នឹងបង្កើតកំលាំងចលករសំរាប់ការនាំ
ចេញ។ ប៉ុន្តែ សញ្ញាសកម្មនេះនឹងថយចុះដោយសារកំណើនសេដ្ឋកិច្ចនៅចិនមាន
ភាពយឺតយ៉ាវ។វៀតណាមក៏ទទួលបានផលចំណេញពីតំលៃប្រេងទាបដែលរួម
ចំណែកបង្កើនចំណូលរបស់ប្រជាជននិងកាត់បន្ថយចំណាយសំរាប់សកម្មភាព
ធ្វើ អាជីវកម្ម ទៀតផង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ