EU និងវៀតណាមឈានទៅដល់ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពាណិជ្ជកម្មទ្វេភាគី

EU និងវៀតណាមឈានទៅដល់ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពាណិជ្ជកម្មទ្វេភាគី - ảnh 1
EU និងវៀតណាមឈានទៅដល់ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពាណិជ្ជកម្មទ្វេភាគី

          (VOV)_បណ្ដាញអ៊ីនធឺណែត Euro Presse Image បានចុះអត្ថបទនាថ្ងៃ​ទី២៧
​វិច្ឆិកា ដោយមានចំណងជើងថា៖៖EU និងវៀតណាម ឈានទៅដល់ការសម្រេច
​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីពាណិជ្ជកម្មទ្វេភាគី។ បទសរសេរនេះបាន​សង្កត់ធ្ងន់ថា៖ ក្រោយរយៈពេល២ឆ្នាំចរចារ សហភាពអឺរ៉ុប (EU) និងវៀតណាម ​កំពុង
ឈានទៅដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយគឺ EVFTA ។ បទសរសេរ
នេះបានដកស្រង់ពាក្យសំដីរបស់សមាជិកាទទួលបន្ទុកពាណិជ្ជកម្មអឺរ៉ុប លោក
ស្រី Cecilia Malmstrom បានចាត់ទុកថា៖ ដោយមានទ្រង់ទ្រាយ​ និងសក្ដានុភាព
អភិវឌ្ឍន៍ វិនិយោគរបស់EU វៀតណាមមានឱកាសក្លាយទៅ​ជាតំបន់កណ្ដាល
 តភ្ជាប់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគរបស់ EU និងតំបន់។ ប្រការនេះនឹង
ជំរុញដំណើការផ្លាស់ប្តូរថ្មីរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ​ផ្លាស់ប្តូររូបសណ្ឋាន
កំណើនតាមទិសសកម្មរបស់វៀតណាម។ ការសម្រេចកិច្ចព្រមព្រៀង FTA នេះ 
នឹងជួយវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ​ប្រកបដោយ​ជោគជ័យ ដោយ
មានតួនាទីជាខឿនសេដ្ឋកិច្ចទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ