កងកម្លាំងប្រយុទ្ធដកខ្លួនចេញពីរដ្ឋធានីយេម៉ែន

(VOVWORLD) - កម្លាំងឧទ្ទាម Houthi និកាយ Shiite យេម៉ែននិងកម្លាំងស្មោះត្រង់ ជាមួយប្រធានាធិបតីដែលត្រូវផ្ដួលរលំលោក Ali Abdullah Saleh នាថ្ងៃទី២៧ សីហា បានដកខ្លួនចេញពីរដ្ឋធានី Sanaa បញ្ចប់ការប្រយុទ្ធគ្នាដែលបានកើតមាន ឡើងមួយថ្ងៃមុននោះ។ 
កងកម្លាំងប្រយុទ្ធដកខ្លួនចេញពីរដ្ឋធានីយេម៉ែន - ảnh 1 សំណង់ត្រូវបំផ្លិចបំផ្លាញដោយការប៉ះទង្គិចគ្នានៅរដ្ឋធានី Sanaa របស់យេម៉ែន (រូបថត៖ AFP/TTXVN)

(VOVworld) - កម្លាំងឧទ្ទាម Houthi និកាយ Shiite យេម៉ែននិងកម្លាំងស្មោះត្រង់ ជាមួយប្រធានាធិបតីដែលត្រូវផ្ដួលរលំលោក Ali Abdullah Saleh នាថ្ងៃទី២៧ សីហា បានដកខ្លួនចេញពីរដ្ឋធានី Sanaa បញ្ចប់ការប្រយុទ្ធគ្នាដែលបានកើតមាន ឡើងមួយថ្ងៃមុននោះ។ តាមសេចក្ដីជូនដំណឹងរបស់ភាគីទាំង២ មានមនុស្សចំនួន ៣នាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចពោលខាងលើ។ នាថ្ងៃដដែល អគ្គលេខាធិការ អ.ស.បលោក Antonio Guterres បានដាស់តឿនឲ្យភាគីប្រឆាំងគ្នានៅ យេម៉ែន អនុញ្ញាត្តិឲ្យទំនិញ ជួយសង្គ្រោះមនុស្សធម៌បានចូលក្នុងប្រទេសនេះ។ សង្គ្រាម និងជំលោះក្នុងអំឡុង២ឆ្នាំកន្លងមកនៅយេម៉ែនបានបណ្ដាលឲ្យមនុស្សចំនួន១ហ្មឺននាក់ត្រូវស្លាប់និង៣លាននាក់ទៀតត្រូវភៀសខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ