កងទ័ពជើងទឹកវៀតណាមផ្ទេរប្រគល់ជំនួយ​សម្ភារៈដល់កង​ទ័ពជើងទឹកកម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh កងទ័ពជើងទឹកវៀតណាមបានរៀបចំពិធីប្រគល់ជំនួយសម្ភារៈជូនដល់កងទ័ពជើងទឹកកម្ពុជា ដែលមានតម្លៃសរុបជាង ២ ពាន់លានដុង (ជាង ៧៨.៧០០ ដុល្លារ)។

ថ្លែងមតិក្នុងពិធីនេះ ឧត្តមនាវីទោ Pham Viet Khanh សេនាធិការរងនៃកងទ័ពជើងទឹកវៀតណាមបានអះអាងថា ការប្រគល់សម្ភារៈជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹកកម្ពុជា គឺជាសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកឧត្តមនាវីទោ សង្ឃឹមថា ជំនួយទាំងនេះនឹងរួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់នាយទាហាន និងយោធិននៃបញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹកកម្ពុជា។

កងទ័ពជើងទឹកវៀតណាមផ្ទេរប្រគល់ជំនួយ​សម្ភារៈដល់កង​ទ័ពជើងទឹកកម្ពុជា - ảnh 1ឧត្តមនាវីទោ  Nguyen Viet Khanh ប្រគល់និមិត្តសញ្ញា ជូនដល់ប្រធានគណៈប្រតិភូកម្ពុជា។ រូបថត៖ qdnd.vn

រីឯខ្លួនវិញ លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់ភាគីវៀតណាម និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីទាំងពីរ។ នេះជាលើកទី២ហើយ ក្នុងរយៈពេល៣ឆ្នាំកន្លងមក ដែលកងទ័ពជើងទឹកប្រជាជនវៀតណាម បានផ្តល់ជំនួយជាសម្ភារៈ រួមចំណែកលើកកំពស់ស្ថានភាពការងារ និងជីវភាពរស់នៅ ជូនដល់មន្ត្រីនិងនាយទាហាននៃកងទ័ពជើងទឹកកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ