កិច្ចប្រជុំកំពូលនៃ​សម្ព័ន្ធអារ៉ាប់ ផ្តោតលើសន្តិសុខស្បៀងអាហារ​ និងបញ្ហាប៉ាឡេស្ទីន

(VOVWORLD) - នាពេលថ្មីៗនេះ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul-Gheit បានឲ្យដឹងថា សន្តិសុខស្បៀងអាហារ និងបញ្ហាប៉ាឡេស្ទីន នឹងស្ថិតក្នុងរបៀបវារៈជួរមុខ នៃកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Algiers ប្រទេសអាល់ហ្សេរី នៅថ្ងៃទី ១ និងថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២។ 
កិច្ចប្រជុំកំពូលនៃ​សម្ព័ន្ធអារ៉ាប់ ផ្តោតលើសន្តិសុខស្បៀងអាហារ​ និងបញ្ហាប៉ាឡេស្ទីន - ảnh 1ទិដ្ឋភាពនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអារ៉ាប់ នៅប្រទេសអាល់ហ្សេរី ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២២។ (រូបថត៖ THX/TTXVN)

កាលពីថ្ងៃទី ២៩ ខែតុលា ប្រទេសអាល់ហ្សេរីបានទទួលតំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសអារ៉ាប់ ជំនួសទុយនីស៊ី ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់។

ថ្លែងមតិនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអារ៉ាប់ ត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល លោក Aboul Gheit បានឲ្យដឹងថា កិច្ចប្រជុំនេះគួរតែក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់សកម្មភាពថ្មីរួមគ្នា របស់សហគមន៍អារ៉ាប់។ របៀបវារៈនៅចំពោះមុខនៃកិច្ចប្រជុំកំពូលនេះ នឹងរួមបញ្ចូលការពិភាក្សាសំដៅដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក និងតំបន់ ដោយអំពាវនាវឱ្យអនុវត្តន៍វិធានការ និងយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីបង្កើនសន្តិសុខស្បៀងអាហារនៅក្នុងតំបន់អារ៉ាប់។ ទាក់ទងនឹងបញ្ហាប៉ាឡេស្ទីន លោក Aboul-Gheit បានអំពាវនាវឱ្យភាគីនានាអនុវត្តន៍សេចក្តីប្រកាស Algiers ដែលបានចុះហត្ថលេខាកាលពីពីរសប្តាហ៍មុននៅក្នុងរដ្ឋធានី Algiers ប្រទេសអាល់ហ្សេរី សំដៅសម្រេចឲ្យបាននូវការផ្សះផ្សាពិតប្រាកដ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ