កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នឹងអនុម័តនិងទទួលស្គាល់ឯកសារប្រមាណ ៨០
(VOVWORLD) - កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤៤ និង ៤៥ និងសន្និសីទពាក់ព័ន្ធនានាបានប្រព្រឹត្តទៅជាផ្លូវការនាព្រឹកថ្ងៃទី ៩ ខែតុលានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសអាស៊ាន ដៃគូ និងភ្ញៀវកិត្តិយសជាច្រើន ដែលជាតំណាងអង្គការអន្តរជាតិ និងតំបន់។
ជាមួយនឹងប្រធានបទនៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៤ "អាស៊ាន៖ ជំរុញការតភ្ជាប់និងភាពធន់" ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានផ្តោតការពិភាក្សាលើខ្លឹមសារស្តីពីដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងការជំរុញការបង្ហើយ ឲ្យបានទាន់ពេលវេលានូវនៃផែនការមេឆ្នាំ ២០២៥ ក៏ដូចជាការកសាងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងយុទ្ធសាស្ត្រអនុវត្តនៅក្នុង រយៈពេលខាងមុខ; ពិនិត្យ និងតម្រង់ទិសទំនាក់ទំនងរវាងអាស៊ាន និងដៃគូ។
ប្រទេសឡាវត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ រូបថត៖ LaoPost |
តាមការគ្រោងទុក កិច្ចប្រជុំលើកនេះ នឹងអនុម័ត និងទទួលស្គាល់ឯកសារប្រហែល ៨០ ស្តីពីអាទិភាព និងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទាំងក្នុងអាស៊ាន និងរវាងអាស៊ាននិងដៃគូ។ កិច្ចប្រជុំកំពូលលើកនេះ មិនត្រឹមតែជាសកម្មភាពជាន់ខ្ពស់តែមួយគត់នៅក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ របស់ប្រទេសឡាវប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់មេដឹកនាំអាស៊ាន និងដៃគូនានាដើម្បីពិភាក្សា និងធ្វើការសម្រេចចិត្តលើបញ្ហាយុទ្ធសាស្ត្រជាច្រើនដែលត្រូវបានកំណត់សម្រាប់អាស៊ាន និងតំបន់៕