កិច្ចប្រជុំនៃគណះកម្មាធិការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

កិច្ចប្រជុំនៃគណះកម្មាធិការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ - ảnh 1
កិច្ចប្រជុំនៃ គណះកម្មាធិការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២(http://www.qdnd.vn/)

(VOV)_នារសៀលថ្ងៃទី ២៦ ធ្នូ ក្រោមការធ្វើអធិបតីរបស់ប្រធានរដ្ឋ​សភាវៀត
ណាម  លោក Nguyen Sinh Hung គណះកម្មាធិការធ្វើ​វិសោធន​កម្ម ​រដ្ឋធម្មនុញ្ញឆ្នាំ  ១៩៩២ បានរៀបចំសន្និសីទបូកសរុបសកម្មភាព​របស់​គណះកម្មាធិការតាំងពី
ពេលបង្កើតមក។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក 
Nguyen Phu Trong បានលើកច្បាសថា៖ ​ការលាត​ត្រដាងអនុវត្តការធ្វើវិសោធនកម្ម  រដ្ឋធម្មនុញ្ញ ត្រូវបានប្រព្រឹត្តទៅក្នុងរយះ​ពេលខ្លី សភាពការណ៍អន្តរជាតិដ៏ស្មុគ្គស្មាញ  និងស្ថានភាពខឿនសេដ្ឋកិច្ច សង្គមក្នុងប្រទេសជួបការលំបាកជាច្រើន ប៉ុន្តែ ដោយ
ស្មារតីធ្វើសកម្មភាពដ៏ម៉ត់ចត់ ​មានការទទួលខុសត្រូវ គណះកម្មាធិការធ្វើវិសោធន
កម្ម រដ្ឋធម្ម​នុញ្ញឆ្នាំ ១៩៩២ បានសម្រេចការងារនេះប្រកបដោយល្អប្រសើ។ ទន្ទឹមនឹងនោះ អគ្គលេខាបក្ស Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា៖រដ្ឋធម្មនុញ្ញជា​ប្រភពដើមរបស់ច្បាប់ ជាឯកសារមានចរិតលក្ខណះគតិយុត្តខ្ពស់បំផុតរបស់វៀត
ណាម ដូច្នេះ បន្ទាប់ពីពេលបានអនុម័តនោះ ភារកិច្ចដ៏សែនសំខាន់ នោះគឺការ
លាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ។ អគ្គលេខាបក្សបានស្នើអោយរដ្ឋសភា រដ្ឋា​ភិបាល តុលាកាប្រជាជនកំពូល និងបណ្ដាស្ថាប័នទាក់ទិននានា ត្រូវធ្វើសកម្ម​ភាពលាតត្រដាងអនុវត្តរដ្ឋធម្មនុញ្ញ​ព្រមៗគ្នា ប្រសិទ្ធិភាព ​ផ្សព្វផ្សាយស្មារតីនិង
ខ្លឹមសារនៃរដ្ឋ ធម្មនុញ្ញទៅដល់ប្រជាជនគ្រប់ជាន់ថ្នាក់អោយបានទូលំទូលាយ 
និងស៊ីជំរៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ