កិច្ចប្រជុំលើកទី៣៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបា បានបិទបញ្ចប់នៅក្រុងហាណូយ
![កិច្ចប្រជុំលើកទី៣៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបា បានបិទបញ្ចប់នៅក្រុងហាណូយ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_11_19/ffffff.jpg) |
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈbaoxaydung) |
(VOVworld)-នាព្រឹកថ្ងៃទី១៩វិច្ឆិកានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធី បិទកិច្ច
ប្រជុំលើកទី៣៣ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-គុយបា ។ ក្នុងរយៈ
ពេល៣ថ្ងៃធ្វើការនេះ ក្រុមជំនាញការវៀតណាមនិងគុយបាបាន វាយតម្លៃអំពីស្ថាន
ភាពអនុវត្តកំណត់ហេតុរបស់កិច្ចប្រជុំលើកទី៣២ ពិនិត្យ នូវសក្តានុភាព និងតម្រូវ
ការរបស់ភាគីនីមួយៗ និងគោលដៅអាទិភាពដែល បានដាក់ចេញនៅក្នុងរបៀបវារៈ
សេដ្ឋកិច្ចទ្វេភាគីរយៈមធ្យម២០១៥-២០២០។ រដ្ឋមន្ត្រីក្រសួងសំណងលោក Trinh
Dinh Dung និងជាសហប្រធានគណៈ កម្មាធិការអន្តររដ្ឋាភិបាលវៀតណាមគុយបា
បានអះអាងថា រាល់កិច្ចព្រម ព្រៀងសហប្រតិបត្តិការថ្មីរវាងវៀតណាមជាមួយគុយ
បាលើវិស័យមួយចំនួន ដូចជាពាណិជ្ជ ឬកសិកម្ម នឹងរួមចំណែកសកម្មចូលក្នុងការ
ជម្រុញកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី សមស្របទៅនឹងការ
ផ្តួចផ្តើមគំនិត របស់បក្សនិងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ នៅក្នុងពិធីនេះដែរ
រដ្ឋមន្ត្រី Trinh Dinh Dung និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងវិនិយោគបរទេសគុយបា និងជាសហប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលគុយបាវៀតណាម លោក
Rodrigo Malmierca Diaz បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំលើក ទី៣៣គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាមគុយបាផងដែរ៕