កិច្ចពិភាក្សាជាមួយអង្គការអន្តរជាតិស្តីពីការអភិវឌ្ឍ OCOP បៃតងតាមទិសនាំចេញ

(VOVWORLD) -  នៅឯកិច្ចសន្ទនានេះ អង្គភាពអាជីវកម្មជាច្រើនក៏បានបង្ហាញពីគំនិតនិងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃ OCOP បៃតង ការកសាងនិងការអភិវឌ្ឍផលិតផលសមស្រប ដែលឆ្ពោះទៅរកទីផ្សារនាំចេញដើម្បីបង្កើនតម្លៃបន្ថែម។

កិច្ចពិភាក្សាជាមួយអង្គការអន្តរជាតិស្តីពីការអភិវឌ្ឍ OCOP បៃតងតាមទិសនាំចេញ - ảnh 1អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Tran Thanh Nam បានអញ្ជើញជាអធិបតីកិច្ចពិភាក្សាជាមួយម្ចាស់ជំនួយនិងអង្គការអន្តរជាតិស្តីពីការអភិវឌ្ឍន៍ OCOP បៃតង

នារសៀលថ្ងៃទី ២៦ ខែមេសា នៅទីក្រុង Phu Quoc ខេត្ត Kien Giang ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានបើកសិក្ខាសាលាពិភាក្សាជាមួយអ្នកផ្តល់ជំនួយនិងអង្គការអន្តរជាតិស្តីពីការអភិវឌ្ឍ OCOP បៃតងតាមទិសនាំចេញ ការផ្លាស់ប្តូរឌីជីថលនិងការជំរុញយន្តូបនីយកម្មនិងដំណើរការច្នៃខ្នាតតូចនិងមធ្យម។

នៅក្នុងការសន្ទនានេះ លោក Tran Thanh Nam អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានវាយតម្លៃខ្ពស់ចំពោះការកសាងជនបទថ្មីក្នុងរយៈពេល ១០ ឆ្នាំកន្លងមករបស់វៀតណាម ដែលទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ យោងតាមលោក Nam ដើម្បីអនុវត្តន៍កម្មវិធីនៅដំណាក់កាលបន្ទាប់ (២០២១- ២០២៥) ចាំបាច់ត្រូវមានការរួមដំណើររបស់បណ្តាអង្គការអន្តរជាតិ។ ការរៀបចំការសន្ទនា ក្នុងគោលបំណង ដើម្បីម្ចាស់ជំនួយនិងអង្គការអន្តរជាតិមានលក្ខខណ្ឌស្វែងយល់បន្ថែមអំពីកម្មវិធីកសាងជនបទថ្មី ដែល វៀតណាមកំពុងអនុវត្តន៍។ ចាប់ពីនោះមក អាចចូលរួម អមដំណើរដើម្បីឱ្យកម្មវិធីឆាប់ឈានដល់គោលដៅដែលបានកំណត់សម្រាប់រយៈពេលបន្ទាប់។

នៅឯកិច្ចសន្ទនានេះ អង្គភាពអាជីវកម្មជាច្រើនក៏បានបង្ហាញពីគំនិតនិងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃ OCOP បៃតង ការកសាងនិងការអភិវឌ្ឍផលិតផលសមស្រប ដែលឆ្ពោះទៅរកទីផ្សារនាំចេញដើម្បីបង្កើនតម្លៃបន្ថែម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ