កិច្ចសន្ទនាជាន់ខ្ពស់អន្តរកូរ៉េត្រៀមរៀបចំសម្រាប់សន្និសីទកំពូលទ្វេភាគី
(VOVWORLD) -នាថ្ងៃទី ២៩ មិនា នៅក្នុងអគារ ១ ខ្នងរបស់សាធារណរដ្ឋប.ប.ក នៅភូមិផ្អាកសង្គ្រាម Panmunjom នោះ កូរ៉េខាងត្បូង និង សាធារណរដ្ឋប.ប.កបានចាប់ផ្ដើមកិច្ចសន្ទនាជាន់ខ្ពស់ដើម្បីពិភាក្សាលម្អិតអំពីកិច្ចការត្រៀមរៀបចំសម្រាប់សន្និសីទកំពូលអន្តរកូរ៉េនាពេលខាងមុខ។
កិច្ចសន្ទនាជាន់ខ្ពស់អន្តរកូរ៉េត្រៀមរៀបចំសម្រាប់សន្និសីទកំពូលទ្វេភាគី |
ជាក់ស្ដែង ប្រធានាធិតបីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំ សាធារណរដ្ឋប.ប.ក លោក Kim Jong-un នឹងជួបប្រជុំនាថ្ងៃទី ២៧ មេសាខាងមុខ នៅអាគារសន្តិភាពនៅ ភូមិផ្អាកសង្គ្រាម Panmunjomភាគខាងត្បូង។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពរៀបចំជំនួបប្រាស្រ័យជាន់ខ្ពស់នាថ្ងៃទី ៤ មិសាខាងមុខ សំដៅពិភាក្សាអំពីពិពិធីការខាងការទូត និងសន្តិសុខដែលទាក់ទិននឹងសន្និសីទកំពូលអន្តរកូរ៉េផងដែរ។
ជំនួបនេះបានប្រព្រឹត្តិទៅបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំ សាធារណរដ្ឋប.ប.ក លោក Kim Jong-un មានផែនការចរចានាខែមេសាខាងមុខ នៅ Panmunjom ខណៈដែល ភាពតានតឹងនៅលើឧបទ្វីបកូរ៉េឡើងជណ្ដើរ អស់រយៈពេលជាង ១ ឆ្នាំ ដែលទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ សាធារណរដ្ឋប.ប.កផងដែរ៕