(VOVworld) - នារសៀលថ្ងៃទី៩ ឧសភា លោក Nguyễn Hữu Tín អនុប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh បានទទួលជួបលោក Axel van
Trotsenburg អនុប្រធានធនាគាពិភពលោក (WB) នៅបន់អាស៊ី-បូព៌ាប៉ាស៊ីហ្វិក
ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។លោក Nguyễn Hữu Tín
វាយតម្លៃខ្ពស់នូវការជួយឧបត្តម្ហរបស់ WB ចំពោះទីក្រុង Ho Chi Minh ក្នុងរយៈ
ពេលកន្លងទៅនិងសង្ឈឹមថា ក្នុងរយៈពេលខាងមុខភាគីទាំង២ នឹងបន្តអនុវត្តន៍
គំរោងការណ៍ផ្សេងៗជាច្រើនប្រកបដោយប្រសិទ្ធិភាព។
|
លោក Nguyễn Hữu Tín អនុប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង Ho Chi Minh ទទួលជួបលោក Axel van Trotsenburg អនុប្រធានធនាគាពិភពលោក (WB) (Image:TTXVN) |
លោក Axel van Trotsenburg អនុប្រធាន WB ក៏ផ្លាស់ប្ដូរយោបល់អំពីវិស័យមួយ
ចំនួនដែលភាគីទាំង២អាចសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ ដូចជាការ
ស្វែងរកបង្កើនប្រភពទុនជួយឧបត្តម្ហកសាងហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្តម្ហ
ទីក្រុង Ho Chi Minh កសាងគោលនយោបាយនិងរបបក្នុងការគ្រប់គ្រងនគរ
រៀបចំផែនការនគរ ប្រើប្រាស់ដីធ្លី គោលនយោបាយអនុវត្តន៍ទប់ទល់នឹងការ
ប្រែប្រួលអាកាសធាតុ ដែលសមស្របជាមួយលក្ខណៈរបស់ទីក្រុង Ho Chi Minh
ជាដើម៕