កាណាដាដាក់ពង្រាយក្រុមពេទ្យយោធាទៅកាន់អាហ្វ្រីកខាងលិច

កាណាដាដាក់ពង្រាយក្រុមពេទ្យយោធាទៅកាន់អាហ្វ្រីកខាងលិច - ảnh 1
កាណាដាដាក់ពង្រាយក្រុមពេទ្យយោធាទៅកាន់អាហ្វ្រីកខាងលិច (anninhthudo.vn)

        Vovworld-រដ្ឋាភិបាលកាណាដា នាថ្ងៃទី២៧វិច្ឆិកាបានប្រកាសថា ប្រទេស
​នេះនឹងបញ្ជូនក្រុមអ្នកជំនាញការពេទ្យយោធារួមមានសមាជិក៤០នាក់ទៅកាន់​
អាហ្វ្រីកខាងលិចជួយទប់ទល់នឹងអាសន្នរោគអេបូឡាដែលកំពុងរីករាលដាល
នៅដំបន់នេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាណាដា លោក Rona Ambrose បាន
ឲ្យដឹងថា វេជ្ជបណ្ឌិតនិងបុគ្គលិកជួយឧបត្ថម្ភរបស់កំលាំងប្រដាប់អាវុធ​កាណាដា
នឹងបំពេញការងារនៅ Sierra Leon ក្នុងអំឡុង៦ខែនៅមូលដ្ឋានពេទ្យ​យោធា Kerry
Town។ ភារកិច្ចរបស់គេគឺព្យាបាលឲ្យបុគ្គលិកសុខាភិបាលអន្តរជាតិ​និងដំបន់ដែល
បានឆ្លងអេបូឡា។ ទន្ទឹមនឹងនោះ អ្នកប្រមុខផ្នែកសុខាភិបាលកាណាដា​ក៏បាន
ប្រកាសខ្ទង់ថវិការប្រមាណ១៨,៤លានដុល្លារអាមេរិកសំរាប់សកម្មភាពព្យាបាល
អេបូឡានិងហ្វឺកហាត់ជួរបុគ្គលិកសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ