កាណាដាត្រៀមខ្លួនជាស្រេចទទួលជនអន្តោប្រវេសន៍ចំនួន ២៥ ពាន់នាក់
![កាណាដាត្រៀមខ្លួនជាស្រេចទទួលជនអន្តោប្រវេសន៍ចំនួន ២៥ ពាន់នាក់ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_11_10/bi-chi-trich-my-tuyen-bo-nhan-10.000-nguoi-ti-nan-syria_111137907.jpg) |
កាណាដាត្រៀមខ្លួនជាស្រេចទទួលជនអន្តោប្រវេសន៍ចំនួន ២៥ ពាន់នាក់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍កាណាដា លោក
John McCallum បានប្រកាសថា៖ ប្រទេសនេះនឹងពិភាគ្សាជាមួយ Jordan លីបង់
និងទួរគីយ៉ាងឆាប់រហ័សស្តីពីការទទួលជនចំណាកស្រុកចំនួន ២៥ ពាន់នាក់
ដែលកំពុងភៀសខ្លួននៅប្រទេសទាំងនេះនាចុងឆ្នាំ ២០១៥។ លោក John
McCallum បានឲ្យដឹងថា៖ Ottawa កំពុងពិនិត្យមើលការប្រើប្រាស់យន្តហោះនាវា
និងបណ្ដា មធ្យោបាយយោធាដើម្បីដឹកជញ្ជូនជនចំណាកស្រុកពីប្រទេសចំនួន
៣ ពោលខាងលើទៅកាន់មូលដ្ឋានសឹករបស់កាណាដាឬគ្រួសារគាំពារ។
នាបច្ចុប្បន្ន ការងារត្រៀមរៀនចំនិងផែនការអនុវត្តនឹងត្រូវបានប្រកាសយ៉ាង
ឆាប់រហ័ស។ លោកក៏បានប្រកាសថែមទៀតថា៖ កាណាដាបានរួមចំណែក
ប្រាក់ចំនួន ៧៥ លានដុល្លាអាមេរិកសំរាប់ស្ថាប័នទទួលបន្ទុកបញ្ហាអន្តោ
ប្រវេសន៍ អ.ស.ប. ដើម្បី ដោះស្រាយវិបត្តិជនចំណាកស្រុកនៅស៊ីរីនិង
ប្រទេសជិតខាងនានា៕