កំណើនជាវិជ្ជមាននៃការនាំចេញក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០១៨

(VOVWORLD) -យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយវៀតណាម ក្នុងខែឧសភាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់វៀតណាមសម្រេចបាន ១៩ ពាល់លាន ដុល្លារធអាមេរិក កើនឡើងជាង ៧% បើប្រៀបធៀបនឹងយៈពេលដូចគ្នាឆ្នាំ ២០១៨ ។
កំណើនជាវិជ្ជមាននៃការនាំចេញក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០១៨ - ảnh 1កំណើនជាវិជ្ជមាននៃការនាំចេញក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ២០១៨

គិតរួមក្នុងរយៈពេល ៥ ខែឆ្នាំ ២០១៨ ទំហំពណិជ្ជកម្មនៃការនាំចេញរបស់ វៀតណាមសម្រេចបានជាង ១២៨,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៨ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញខាងពាណិជ្ជកម្ម បានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមានកំណើននៃការនាំចេញរបស់ វៀតណាមជាវិជ្ជមាននាពេលថ្មីៗនេះគឺដោយសារតែមានសញ្ញាវិជ្ជមាននៃ សេដ្ឋ កិច្ចពិភពលោក ជាពិសេសកំណើននៅបណ្តាទីផ្សារនាំចេញជាស្នូលដូចជាអាមេរិក សហភាពអ៉ឺរ៉ុប (EU) និងចិនជាដើម។ក្រៅពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក តម្លៃទំនិញនៅលើពិភពលោកបន្តកើនឡើង នាបណ្តាខែដើមឆ្នាំ ២០១៨ ហើយនេះក៏គឺជាកត្តាដែលប៉ះពាល់យ៉ាងសកម្មចំពោះ ការនាំចេញទំនិញ របស់វៀតណាមផងដែរ។

តាមការស្ថិតិបានបង្ហាញឲ្យឃើញថាមុខទំនិញចំនួន ១០ ក្នុងចំណោមមុខទំនិញទាំង ១៦ មុខទំនិញដែលមានតម្លៃនាំចេញកើនឡើងក្នុងរយៈពេល៥ខែនៃដើមឆ្នាំ ២០១៨ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី និងប្រេងតន្ធនៈជាដើម។ ក្នុងនោះអាមេរិកជា ទីផ្សារដដ៏ធំបំផុតរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ