ក្នុងដំណាក់កាល ២០២០-២០២២ វៀតណាមទទួលបានដើមទុនរហូតដល់ ២,៦ ពាន់លានដុល្លារអាមេរិកពីមូលនិធិវិនិយោគ

(VOVWORLD) - មូលនិធិវិនិយោគចំនួន ៣៩ ដែលកំពុងប្រតិបត្តិការក្នុងប្រទេសវៀតណាមក៏បានសន្យាថានឹងបណ្ដាក់ទុនបន្ថែមចំនួន ១,៥ ពាន់លានដុល្លារទៅក្នុងទីផ្សារចាប់ផ្តើមអាជីវកម្មរបស់វៀតណាមចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៥។ 

ទិន្នន័យស្ថិតិរបស់ក្រសួងផែនការនិងវិនិយោគវៀតណាមបង្ហាញថា ដើមទុនសរុបនៃមូលនិធិវិនិយោគក្នុងស្រុកនិងបរទេសក្នុងដំណាក់កាលឆ្នាំ ២០២០- ២០២២ នៅប្រទេសវៀតណាម បានកើនឡើងដល់ ២,៦ ពាន់លានដុល្លារអាមេរិក ពោលគឺ ៣ ដងច្រើនជាងការគ្រោងទុកដំបូង។ ទន្ទឹមនឹងនោះ មូលនិធិវិនិយោគចំនួន ៣៩ ដែលកំពុងប្រតិបត្តិការក្នុងប្រទេសវៀតណាមក៏បានសន្យាថានឹងបណ្ដាក់ទុនបន្ថែមចំនួន ១,៥ ពាន់លានដុល្លារទៅក្នុងទីផ្សារចាប់ផ្តើមអាជីវកម្មរបស់វៀតណាមចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៥។ បណ្ដាអ្នកជំនាញចាត់ទុកថា នេះគឺជាឱកាសសម្រាប់អង្គភាពចាប់ផ្តើមអាជីវកម្មថ្មីរបស់វៀតណាមឈានឡើងទទួលលំហូរដើមទុនសកលដែលកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា។

យោងតាមមូលនិធិវិនិយោគ Golden Gate Ventures មូលហេតុមួយក្នុងចំណោមមូលហេតុដែលអាស៊ីអាគ្នេយ៍បន្តមានសក្តានុពលរយៈពេលយូរអង្វែងគឺមកពីការគួបផ្សំដ៏ពិសេសរវាងទីផ្សារនានា។ ជាក់ស្តែងគឺ “ត្រីកោណមាស” នៃការចាប់ផ្តើមអាជីវកម្ម វៀតណាម - សិង្ហបុរី - ឥណ្ឌូណេស៊ី កំពុងលេចចេញហើយក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់កំណើនក្នុងពេលខាងមុខ។ លោក Vinnie Lauria សហស្ថាបនិកមូលនិធិវិនិយោគ Golden Gate Ventures បាននិយាយថា វៀតណាមបច្ចុប្បន្នត្រូវបានវាយតម្លៃថា ជាគ្រាប់ពេជ្រថ្មីបំផុតនៃអាស៊ីអាគ្នេយ៍។ នេះគឺជាលទ្ធផលពីភាពទាក់ទាញនៃទីផ្សារចំពោះវិនិយោគិន ក៏ដូចជាការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មផងដែរ។

យោងតាមរបាយការណ៍របស់គេហទំព័រស្ថិតិ Bain & Company និង Monk's Hill Ventures បានឲ្យដឹងថា ដើមទុនវិនិយោគសរុបចូលមកវិស័យនវានុវត្តន៍នៅវៀតណាមត្រឹមឆ្នាំ ២០២៥ នឹងឈានដល់កម្រិត ៥ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ