ក្នុងរយៈពេល ២៤ ម៉ោង កន្លងមកនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១១.១៦៨ នាក់ដែលជាករណីឆ្លងក្នុងប្រទេស

(VOVWORLD) - តំបន់ទាំងពីរដែលមានករណីឆ្លងកូវីដ ១៩ ច្រើនជាងគេគឺទីក្រុងហូជីមិញមានចំនួន ៥.៤៤៦ ករណី និងខេត្ត Binh Duong មានចំនួន ៣.៦៥១ ករណី។

ក្នុងរយៈពេល ២៤ ម៉ោង កន្លងមកនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១១.១៦៨ នាក់ដែលជាករណីឆ្លងក្នុងប្រទេស - ảnh 1ការធ្វើតេស្តរកមេរោគកូវីដ -១៩ សម្រាប់ប្រជាជននៅខ័ណ្ឌ Nam Tu Liem នៃទីក្រុងហាណូយ (រូបថត៖ Le Chi/VOV5)

យោងតាមព័ត៌មានស្តីពីជំងឺ កូវីដ-១៩ នៅថ្ងៃទី ១៣ ខែកញ្ញារបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៧ ថ្ងៃទី ១២ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ១៣ ខែកញ្ញា ប្រទេស វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១១.១៧២ នាក់ ក្នុងនោះ ករណីនាំចូលចំនួន ៤ នាក់ ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាម  និងករណីអ្នកជំងឺចំនួន ១១.១៦៨ ករណីត្រូវបានកត់ត្រាឆ្លងនៅក្នុងប្រទេស។ តំបន់ទាំងពីរដែលមានករណីឆ្លងកូវីដ ១៩ ច្រើនជាងគេគឺទីក្រុងហូជីមិញមានចំនួន ៥.៤៤៦ ករណី និងខេត្ត Binh Duong មានចំនួន ៣.៦៥១ ករណី។

នៅថ្ងៃទី ១៣ ខែកញ្ញានេះ អ្នកជំងឺចំនួន ១១.២០០ នាក់ត្រូវបានប្រកាសថា ជាសះស្បើយ និងស្លាប់ចំនួន ២៩៨ នាក់។ រហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ៦២៤.៥៤៧ ករណី ហើយរហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលឲ្យជាសះស្បើយអ្នកជំងឺចំនួន ៣៨៥.៧៧៨ នាក់។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាមគិតមកដល់ពេលនេះមានចំនួន ១៥.៦៦០ នាក់។

មានខេត្តនិងទីក្រុងចំនួន ១៣/៦៣ ដែលមិនបានកត់ត្រាករណីឆ្លងថ្មីនៅក្នុងប្រទេសក្នុង រយៈពេល ១៤ ថ្ងៃគឺ៖  Bac Kan, Tuyen Quang, Lai Chau, Hoa Binh, Yen Bai, Ha Giang, Thai Nguyen, Dien Bien, Vinh Phuc, Hai Phong, Hai Duong, Ha Nam, Lao Cai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ