កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការការពារបេតិកភណ្ឌវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍
(VOVWORLD) - សន្និសីទគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ទី៨ ខែកញ្ញា ក្នុងនោះផ្តោតលើការការពារ និងទប់ស្កាត់ការជួញដូរខុសច្បាប់លើសម្បត្តិវប្បធម៌ ដែលគំរាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបនៃតំបន់អាស៊ីអាគ្នេយ៍ សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ច បណ្ដាប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងសិល្បៈកម្ពុជា ចេញ នៅថ្ងៃទី២ ខែកញ្ញា បានឲ្យដឹងថា ក្រសួងនេះនឹងសហការជាមួយសម្ព័ន្ធវត្ថុបុរាណ រៀបចំសន្និសីទអន្តរជាតិស្តីពីការការពារសម្បត្តិវប្បធម៌នៅខេត្តសៀមរាប នៅសប្តាហ៍ ក្រោយ។ សន្និសីទគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ទី៨ ខែកញ្ញា ក្នុងនោះផ្តោតលើការការពារ និងទប់ស្កាត់ការជួញដូរខុសច្បាប់លើសម្បត្តិវប្បធម៌ ដែលគំរាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបនៃតំបន់អាស៊ីអាគ្នេយ៍ សហគមន៍មូលដ្ឋាន និងសេដ្ឋកិច្ច បណ្ដាប្រទេស។ ចូលរួមក្នុងព្រឹត្តិការណ៍នេះនឹងមានមន្ត្រីរដ្ឋាភិបាល អ្នកជំនាញខាង គោលនយោបាយវប្បធម៌ ការអនុវត្តច្បាប់ សារមន្ទីរ និងទីផ្សារសិល្បៈជុំវិញ ពិភពលោក។ សេចក្តីប្រកាសបានបញ្ជាក់ថា អ្នកជំនាញនឹងធ្វើការរួមគ្នាដាក់ចេញ ដំណោះស្រាយជាក់ស្តែង ដើម្បីការពារបេតិកភណ្ឌក្នុងតំបន់សម្រាប់មនុស្សជំនាន់ ក្រោយ ហើយប្រមូលយកមកវិញសម្បត្តិជាតិសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះនឹងនាំ មកនូវឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាឲ្យកាន់តែប្រសើរ ឡើង រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូអន្តរជាតិសំខាន់ៗមកពីអាស៊ី អឺរ៉ុប និង អាមេរិក ព្រមទាំងស្វែងរកគំរូដែលអាចធ្វើទៅបាន ក្នុងអាស៊ានសម្រាប់ដោះ ស្រាយបញ្ហាឆ្លងដែននេះផងដែរ៕