កម្ពុជា៖ថ្នាក់ដឹកនាំគណៈបក្ស CPP និងគណៈបក្ស CNRP ពិភាគ្សាអំពីការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត

កម្ពុជា៖ថ្នាក់ដឹកនាំគណៈបក្ស CPP និងគណៈបក្ស CNRP ពិភាគ្សាអំពីការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត - ảnh 1
ឧបនាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណៈបក្ស CPP លោក Sar Kheng និងប្រធានគណៈបក្ស CNRP លោក Sam Rainsy នៅជំនួបពិភាគ្សាកាលពីខែមេសា (រូបថត៖akp.gov.kh)

(VOVworld) - នារសៀលថ្ងៃទី២៣ កញ្ញា នៅទីស្ដីការរដ្ឋសភាកម្ពុជា ថ្នាក់ដឹកនាំ
គណៈបក្សប្រជាជនកម្ពុជា (CPP) បានជួបប្រជុំជាមួយថ្នាក់ដឹកនាំគណៈបក្ស
សង្គ្រោះជាតិ (CNRP) ដើម្បីពិភាគ្សាអំពីបញ្ហាទាក់ទិនដល់ការធ្វើវិសោធនកម្មច្បាប់
បោះឆ្នោត សំដៅត្រៀមរៀបចំឲ្យការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ឃុំសង្កាត់ឆ្នាំ២០១៧
។បញ្ចប់សម័យប្រជុំនេះ អ្នកនាំពាក្យរបស់ CPP និង CNRP បានឲ្យដឹងថា ភាគីទាំង
ពីរត្រឹមតែទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ ដោយឯកភាពថា នឹងបន្តជួបពិ
ភាគ្សានៅសប្ដាហ៍ខាងមុខនេះដើម្បីដោះស្រាយបញ្ហានានាដែលនៅមានការខ្វែង
គំនិត។បញ្ហាចំនួន៥ដែល CPP និង CNRP នឹងដោះស្រាយក្នុងកិច្ចប្រជុំនាពេល
ខាងមុខនោះគឺ កាលកំណត់ការដង្ហែរក្បួន ការផ្សព្វផ្សាយនៅទីកន្លែងសាធារណៈ
 កាលកំណត់យុទ្ធនាការបោះឆ្នោត និងបញ្ហាទាក់ទិនដល់ការចោទប្រកាន់និង
ការពិន័យចំពោះទង្វើរំលោភ។តាមមជ្ឈដ្ឋានអ្នកវិភាគថា បើទោះបីកិច្ចប្រជុំនាថ្ងៃ
ទី២៣ កញ្ញានោះមិនទទួលបានលទ្ធផលគួរឲ្យពេញចិត្តនៅឡើយក្ដី ប៉ុន្តែមានតំលៃ
ជានិមិត្តរូបសំរាប់ការខំប្រឹងប្រែងរក្សា “វប្បធម៌សន្ទនា” រវាង គណៈបក្សទាំងពីរនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ