កម្ពុជានិងថៃតភ្ជាប់ខ្សែផ្លូវដែក
![កម្ពុជានិងថៃតភ្ជាប់ខ្សែផ្លូវដែក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_09_21/cpc.jpg) |
កម្ពុជានិងថៃតភ្ជាប់ខ្សែផ្លូវដែក (VNA) |
(VOVworld) – នាថ្ងៃទី ១៩ កញ្ញា កម្ពុជានិងថៃបានរៀបចំពិធីបើកការដ្ឋាន
សាងសង់ខ្សែផ្លូវរថភ្លើងតភ្ជាប់ប្រទេសទាំងពីរនៅច្រកទ្វារព្រំដែន Poipet ។
តាម គំរោង ខ្សែផ្លូវដែកនេះនឹងដាក់ឲ្យដំណើរការនាចុងឆ្នាំ ២០១៦ ឬ ដើមឆ្នាំ
២០១៧ ខាងមុខ។ ការតភ្ជាប់ខ្សែផ្លូវដែកនេះនឹងជួយប្រទេសទាំងពីរកាត់
បន្ថយការស្ទះចរាចរ ការដឹកជញ្ជូនលើផ្លូវគោកនិងកាត់បន្ថយចំណាយសំរាប់
ការដឹកជញ្ជូន ទំនិញរវាងភាគីទាំងពីរ ផងដែរ។ ការតភ្ជាប់ខ្សែផ្លូវដែករវាង
កម្ពុជានិងថៃនឹងបង្ក លក្ខណៈងាយស្រួលសំរាប់ការអភិវឌ្ឍន៍ទេសចរណ៍និង
ពាណិជ្ជកម្មមិនត្រឹមតែ សំរាប់ប្រទេសទាំងពីរប៉ុណ្ណោះទេថែមទាំងតំបន់
អាស៊ានទាំងមូលទៀតផង៕