កម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តដីកាចាប់ខ្លួនលោកសមរង្ស៊ី

កម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តដីកាចាប់ខ្លួនលោកសមរង្ស៊ី - ảnh 1
លោក សមរង្ស៊ី នៅសន្និសីទកាសែតមួយ


(VOVworld)-ក្រសួងមហាផ្ទៃកម្ពុជាបានចេញសេចក្តីសម្រេចចិត្តស្តីពីការ បង្កើត
គណៈកម្មាធិការដើម្បី អនុវត្តដីកាចាប់ខ្លួនលោកសមរង្ស៊ី ប្រធានគណៈ​បក្សសង្គ្រោះ
ជាតិកម្ពុជា (CNRP)ពីបទមូលបង្កាច់ថ្នាក់ដឹកនាំនិងញុះ ញង់ឲ្យបំបែកបំបាក់ជាតិ។
នាថ្ងៃទី១៦វិច្ឆិកា រដ្ឋសភាកម្ពុជាបានជូនដំណឹងថា លោកសមរង្ស៊ីត្រូវ បាត់បង់អភ័យ
ឯកសិទ្ធិសមាជិកសភា បន្ទាប់ពី តុលាការឧទ្ធរណ៍ចេញសាលក្រោមចុងក្រោយ
ផ្តន្ទាទោសលោកនាឆ្នាំ២០១៣កន្លងមក។ ដូច្នេះ លោកសមរង្ស៊ីនឹងត្រូវចាប់ខ្លួនខណៈ
ពេលវិលត្រឡប់មក​ កម្ពុជាវិញ។ អ្នកនាំពាក្យររបស់ CNRP លោកយ៉ែមប៉ុញ្ញារិទ្ធបាន
ឲ្យដឹងថា​បច្ចុប្បន្ន លោកសមរង្ស៊ីកំពុងស្នាក់នៅកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ