កម្មវិធីជួបប្រាស្រ័យគំរូឆ្នើមទូទាំងប្រទេសក្នុងការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ ក្រមសីលធម៌និងរចនាបថរបស់លោកប្រធានហូជីមិញ

(VOVWORLD) - នាយប់ថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈិមបានរៀបចំកម្មវិធីជួបប្រាស្រ័យគំរូឆ្នើមទូទាំងប្រទេសក្នុងការសិក្សារៀនសូត្រ និងអនុវត្តតាមសតិអារម្មណ៍ ក្រមសីលធម៌ និងរចនាបទរបស់លោក ហូជីមិញឆ្នាំ ២០២៤ ក្រោមប្រធានបទ “ហូជីមិញ - ដំណើរនៃសេចក្តីប្រាថ្នាឆ្នាំ ២០២៤”។

កម្មវិធីជួបប្រាស្រ័យគំរូឆ្នើមទូទាំងប្រទេសក្នុងការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ ក្រមសីលធម៌និងរចនាបថរបស់លោកប្រធានហូជីមិញ - ảnh 1អគ្គលេខាបក្ស លោកតូ ឡឹមអញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Van Hieu/VOV)

អញ្ជើញចូលរួម និងថ្លែងមតិក្នុងកម្មវិធី លោកអគ្គលេខាបក្ស តូ ឡឹមបានអះអាងថា កម្មវិធីនេះមានអត្ថន័យដ៏ធំធេង លើកតម្កើងគំរូដែលបន្តនូវទំព័រប្រវត្តិសាស្ត្រដ៏រុងរឿងក្នុងសម័យហូជីមិញ។ សព្វថ្ងៃនេះ ការសិក្សារៀនសូត្រនិងអនុវត្តតាមសតិអារម្មណ៍ ក្រមសីលធម៌ និងរចនាបថរបស់ហូជីមិញគឺជាតម្រូវការបន្ទាន់ បង្កើតកម្លាំងចលករដ៏រឹងមាំ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី យុគសម័យអភិវឌ្ឍន៍ យុគសម័យរុងរឿង។ លោកអគ្គលេខាបក្សបានស្នើថា នាពេលខាងមុខ គំរូឆ្នើមនីមួយៗដែលបានលើកតម្កើង នឹងបន្តរួមចំណែកចូលក្នុងលទ្ធផលថ្មី និងជោគជ័យថ្មីៗ ផ្សព្វផ្សាយឥតឈប់ឈរ បំផុសគំនិត និងទាក់ទាញមនុស្សគ្រប់មជ្ឈដ្ឋានឱ្យមកធ្វើត្រាប់តាមលោកប្រធានហូជីមិញ លើកតម្កើងស្មារតីស្វ័យភាព ទំនុកចិត្ត ភាពជឿជាក់លើខ្លួនឯង   និងមោទនភាពជាតិ ដើម្បីឲ្យដំណើរនៃសេចក្តីប្រាថ្នាឆាប់បានទៅដល់គោលដៅដ៏រុងរឿង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ