កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ក្នុងឱកាសរំលឹកខួបទិវាយុទ្ធជនពិការយុទ្ធជនពលី
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ក្រោមប្រធានបទ “ជំហរវៀត ណាម” ត្រូវបានរៀបចំឡើងនៅកន្លែងប្រវត្តិសាស្ត្រនានាដែលផ្សាភ្ជាប់នឹងពលី កម្មដ៏អង់អាចក្លាហាននិងប្រពៃណីបដិវត្តន៍របស់ប្រជាជាតិ។
មួយនាទីស្ងប់ស្ងាត់គោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី (រូបថត៖VOV) |
(VOVworld) - ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់ក្រោមប្រធានបទ “ជំហរវៀត ណាម” ត្រូវបានរៀបចំឡើងនៅកន្លែងប្រវត្តិសាស្ត្រនានាដែលផ្សាភ្ជាប់នឹងពលី កម្មដ៏អង់អាចក្លាហាននិងប្រពៃណីបដិវត្តន៍របស់ប្រជាជាតិ។ អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan រួមជាមួយថ្នាក់ ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ន សមូហភាពមជ្ឈឹម តំបន់ កម្មាភិបាលបដិវត្តន៍ ជើងចាស់ យុទ្ធជនពិការ ជនមានគុណូបការៈនិងវីរៈអ្នកម្ដាយជាច្រើនបាន អញ្ជើញចូលរួមកម្មវិធី។
កម្មវិធីដូចជាការរំលឹកគុណូបការៈរបស់ជំនាន់នាបច្ចុប្បន្នចំពោះវីរៈយុទ្ធជនពលី យុទ្ធជនពិការ និងជនមានគុណូបការៈចំពោះប្រទេសជាតិ។ ឧត្តមសេនីយ៍ ទោ Khuat Duy Tien ដែលធ្លាប់បានប្រយុទ្ធនៅសមរភូមិ Quang Tri ភាគកណ្ដាល វៀតណាម បានចែករំលលែកថា៖
“ក្នុងឆ្នាំ១៩៧២ តំបន់កំពែងបរុមាណនៅខេត្ត Quang Tri ត្រូវបានចក្រ ពត្តិអាមេរិកបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ក្រោមតំបន់ដីនេះនាបច្ចុប្បន្នគឺសាកសព របស់យុទ្ធជននិងប្រជាជនយ៉ាងច្រើនក្រៃលែង។ សង្គ្រាមសាហាវឃោឃៅ ណាស់។”
លោក Ninh Duc Thai នៅរដ្ឋធានីហាណូយ រំជួលចិត្តនៅពេលដឹងថា គេ បានរកឃើញអិដ្ឋធាតុរបស់កូនប្រុសជាយុទ្ធជនពលីនៅព្រលានយន្តហោះ Bien Hoa ខេត្ត Dong Nai៖
“កូនខ្ញុំបានពលីជីវិតហើយ។ ខ្ញុំបានទៅស្វែងរកអិដ្ឋធាតុរបស់កូននៅកន្លែង ជាច្រើន ប៉ុន្តែមិនរកបាន ដូច្នេះហើយខ្ញុំប្រាប់ខ្លួនឯងថា ស្លាប់នៅទីណាក៏ជាស្រុក កំណើតវៀតណាមដែរ។ប៉ុន្តែថ្ងៃនេះ ខ្ញុំទទួលបានការជូនដំណឹងថា គេបានរក ឃើញផ្នូររបស់កូនខ្ញុំនៅ Dong Nai។ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងណាស់”។
កម្មវិធី “ជំហរវៀតណាម” បានបញ្ជូនសារមួយគឺ៖ ជំនាន់វ័យក្មេងបច្ចុប្បន្ន នេះ មិនបំភ្លេចគុណូបការៈដ៏ធំធេងរបស់យុទ្ធជនពិការ យុទ្ធជនពលីនិងជនមាន គុណូបការៈចំពោះបដិវត្តន៍ដែលបានពលីសំរាប់ឯករាជ្យជាតិនោះទេ៕