កម្មវិធីទូរទស្សន៍ស្តីពីជនជាតិភាគតិចនៅវៀតណាមបានចាក់ផ្សាយក្នុងឱកាសឆ្នាំថ្មី២០១៦
(VOVworld)-នារសៀលថ្ងៃទី៣០ធ្នូ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានបង្ហាញមុខ ជាផ្លូវការនូវកម្មវិធីទូរទស្សន៍ “ការធ្វើដំណើរនៅតំបន់ព្រៃភ្នំ” ស្តីពីជនជាតិភាគតិច
នៅវៀតណាម។ កម្មវិធីនេះមានចំនួន១៨ភាគ ហើយភាគនីមួយៗមានរយៈពេល
៣០នាទី។ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Truong
Minh Tuan អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានឲ្យដឹងថា៖
“តាមរយៈកម្មវិធីទូរទស្សន៍ផ្សព្វផ្សាយអំពីជនជាតិភាគតិចលើកនេះ នឹងឆ្លុះ បណ្ចាំងរាល់បញ្ហាកំពុងលេចធ្លោកំពុងកើតមានឡើង។កម្មវិធីនីមួយៗមានរូបភាព រកឃើញទឹកដីរហោស្ថាន តាមនោះអ្នកទស្សនាអាចរកឃើញនូវចំណុច ពិសេស អស្ចារ្យពោរពេញទៅដោយភាពអាថ៍កំបាំង”។
កម្មវិធីនេះបានចាក់ផ្សាយនឹងរួមចំណែកផ្តល់ព័ត៌មាន ឯកសារស្តីពីជនជាតិ
ភាគតិចនៅវៀតណាមផងដែរ៕