កម្មវិធីសិល្បៈប្រជាប្រិយ "ព្រលឹងវៀតណាម" អបអរសាទរទិវាទេសចរណ៍ពិភពលោក
(VOVWORLD) - ថ្ងៃទី ២៧ កញ្ញា ជាទិវាទេសចរណ៍ពិភពលោក។ ក្នុងឱកាសនេះ កាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុងហាណូយ សមាគមទេសចរណ៍វៀតណាមបានសម្របសម្រួលជាមួយក្រុមហ៊ុនសិល្បៈសម្តែង SOL8-Live Stage និង Van Show ដើម្បីរៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកនិងឧទ្ទេសនាមកម្មវិធីសិល្បៈប្រជាប្រិយ “ព្រលឹងវៀតណាម "។
ព្រឹត្តិការណ៍នេះសំដៅបំផុសមោទនភាព និងទំនុកចិត្តដល់អ្នកធ្វើការក្នុងផ្នែកទេសចរណ៍ និងសហគមន៍ធុរកិច្ចទេសចរណ៍ អំពីទិវាប្រពៃណី តួនាទី និងឋនៈរបស់ទេសចរណ៍។
ការប្រគុំតន្រ្តី Mot Vong Viet Nam។ រូបថត៖ baovanhoa.vn |
ថ្លែងមតិក្នុងពិធីនេះ លោកស្រី Cao Thi Ngoc Lan អនុប្រធានអចិន្ត្រៃយ៍នៃសមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖ “សាររបស់អង្គការទេសចរណ៍ពិភពលោកគឺ "ទេសចរណ៍ និងសន្តិភាព" ដែលមានអត្ថន័យខ្លាំងណាស់សម្រាប់បុគ្គលិកទេសចរណ៍និយាយរួម និងជាពិសេសក្រុមហ៊ុនទេសចរណ៍និងគ្រឹះស្ថានស្នាក់នៅជុំវិញពិភពលោក។ ដោយសារតែ អ្នកទាំងអស់គ្នាដែលធ្វើការក្នុងផ្នែកទេសចរណ៍ សុទ្ធតែសង្ឃឹមចង់មានមូលដ្ឋានគ្រឹះគឺសន្តិសុខនិងសុវត្ថិភាព ដើម្បីដាក់ពង្រាយកម្មវិធីទេសចរណ៍របស់ខ្លួន។ ជាមួយនឹងសារនេះ ផ្នែកទេសចរណ៍គួរតែយកចិត្តទុកដាក់លើរបៀបអនុវត្តឲ្យបានល្អនូវសកម្មភាពនាពេលខាងមុខ”។
នៅក្នុងព្រឹត្តិការណ៍នេះផងដែរ កម្មវិធីសិល្បៈ "ព្រលឹងវៀតណាម" ត្រូវបានឧទ្ទេសនាមដល់សាធារណជន តាមនោះ កសាងជាបណ្ដើរៗ ឲ្យក្លាយទៅជាសេរ៊ីផលិតផលទេសចរណ៍វប្បធម៌និងសិល្បៈ ឆ្លើយតបនឹងការរំពឹងទុករបស់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស៕