កម្មវិធីសិល្បៈ "យុវជនជាមួយពណ៌វប្បធម៌អាស៊ាន"

(VOVWORLD) - នាយប់ថ្ងៃទី ២០ តុលា នៅតំបន់អេកូទេសចរណ៍ Thung Nham ស្រុក Hoa Lu ខេត្ត Ninh Binh សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសហការជាមួយមន្ទីរវប្បធម៌និងកីឡាខេត្ត Ninh Binh រៀបចំវេទិកាផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ “យុវជនជាមួយពណ៌វប្បធម៌នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន”។

កម្មវិធីសិល្បៈ ការសម្តែងសិល្បៈមកពីបណ្តាប្រទេសអាស៊ានក្នុងកម្មវិធី (រូបថត៖ TTXVN)

កម្មវិធីនេះមានគោលបំណងលើកតម្កើងអត្តសញ្ញាណវប្បធម៌ នៃប្រទេសអាស៊ាន ព្រមទាំងណែនាំរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាមដល់យុវជនអាស៊ាន និងអន្តរជាតិ រួមចំណែកអប់រំទំនៀមទម្លាប់ស្នេហាជាតិ និងមោទនភាពជាតិ ស្មារតីទទួលខុសត្រូវក្នុងការថែរក្សា និងលើកតម្កើងប្រពៃណីវប្បធម៌ជាតិរបស់ជំនាន់យុវជនវៀតណាម។ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី ការសម្តែងសិល្បៈពិសេសចំនួន ១៩ ត្រូវបានសម្តែងឡើង បង្កើតឡើងផ្ទាំងរូបភាពនៃការជួបប្រាស្រ័យវប្បធម៌។ កម្មវិធីនេះមិនត្រឹមតែបង្ហាញពីអត្តសញ្ញាណដោយឡែករបស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការតភ្ជាប់ និងភាពសុខដុមរមនារវាងវប្បធម៌ រួមចំណែកក្នុងការកសាងសហគមន៍ដ៏រឹងមាំ និងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ