កម្លាំងសេនាជនស្វ័យការពារជាកម្លាំងឈានទៅមុខក្នុងបណ្តាការតស៊ូដណ្តើមរដ្ឋអំណាច
![កម្លាំងសេនាជនស្វ័យការពារជាកម្លាំងឈានទៅមុខក្នុងបណ្តាការតស៊ូដណ្តើមរដ្ឋអំណាច - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_03_24/p1100575.jpg) |
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ VGP/Toàn Thắng ) |
(VOVworld)-នាថ្ងៃទី២៤មិនា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម
បានប្រព្រឹត្ត ទៅសិក្ខាសាលាស្តីពី “កម្លាំងសេនាជនស្វ័យការពារវៀតណាម
កម្លាំងជើង ឯករបស់ប្រទេសជាតិវរៈភាព” ក្នុងឱកាសរំលឹកខួបលើកទី៨០នៃ
ទិវាប្រពៃណី សេនាជនស្វ័យការពារវៀតណាម (ថ្ងៃទី២៨មិនា)។ ឆ្លងកាត់
កំណាត់ផ្លូវនៃការតស៊ូ កសាង និងអភិវឌ្ឍន៍ កម្លាំងសេនាជនស្វ័យការពារទទួល
បានជ័យជំនេះដ៏តហរចៈត្រចង់ជាច្រើន។ ថ្លែងមតិក្នុងសិក្ខាសាលា ឧត្តមសេ
នីយ៍ត្រី Nguyen Duy Nguyen ប្រធានស្នងការសេនាជនស្វ័យការពារវៀតណាម
បានសង្កត់ធ្ងន់ថា
“ឆ្លងកាត់កំណាត់ផ្លូវប្រវត្តិសាស្រ្តពោរពេញដោយការលំបាក និងការសាក
ល្បង កម្លាំងសេនាជនស្វ័យការពារវៀតណាម ជានិច្ចកាលបានបញ្ជាក់ថា ជា
កម្លាំងបដិវត្តដ៏ធំធេង និងជាឧបករដ៍មោះមុតរបស់បក្សនិងរដ្ឋវៀតណាម។ កម្មា
ភិបាល យុទ្ធជនសេនាជនស្វ័យការពារវៀតណាមគ្រប់ជំនាន់ បានតស៊ូ និងហាត់
ពត់លត់ ដុំដោយឥតឈប់ឈរ ដើម្បីបង្កើតឡើងប្រពៃណីដ៏ត្រចៈត្រចង់របស់
កម្លាំងនេះ ទាំង មូល និងសក្តិសមជាកម្លាំងរបងដែករបស់មាតុប្រទេស”។
ក្នុងថ្ងៃដដែល គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធី
រំលឹកខួបលើកទី៨០ នៃទិវាប្រពៃណីសេនាជនស្វ័យការពារវៀតណាមថ្ងៃទី
២៨ មិនា៕